ពីងពាងធំទាំងហ្វូងចាក់សំណាញ់ពេញមេឃ មើលមួយភ្លែតស្មានតែពពកខ្មៅ!

នេះគឺជាពេលទស្សនីយភាពដ៏អស្ចារ្យនៃសត្វពីងពាង ដែលពួកវាមើលទៅហាក់ដូចជាកំពុងធ្លាក់ពីលើមេឃ ខណៈដែលពួកវាអង្គុយនៅលើសំណាញ់លើមេឃដែលពួកវាចាក់ឡើងដើម្បីចាប់ចំណី។

វីដេអូឃ្លីបនេះត្រូវបានថតនៅទីក្រុង Minas Gerais ភាគខាងត្បូងប្រទេសប្រេស៊ីល បង្ហាញសត្វពីងពាងខ្មៅរាប់រយ មើលទៅប្រៀបបីដូចជាពពកខ្មៅ។

ក្រុមអ្នកជំនាញនិយាយថា បាតុភូតមិនគួរឱ្យជឿនេះ គឺមានលក្ខណៈធម្មតានៅតំបន់ដាច់ស្រយាលនៃប្រទេសប្រេស៊ីលក្នុងអាកាសធាតុក្តៅ និងសើម។

សំណាញ់ពីងពាងស្តើងៗផ្តល់នូវការបំភាន់ភ្នែកថាពីងពាងអណ្តែតលើអាកាស ព្រោះវាមិនអាចទៅរួចទេ ដែលភ្នែកមនុស្សអាចមើលឃើញសំណាញ់របស់ពួកវានោះ។

អ្នកស្រី Cristina Anne Rheims ជីវវិទូនៅវិទ្យាស្ថាន Butano នៅសាកលវិទ្យាល័យ UOL បាននិយាយថា "វាមិនបង្កគ្រោះថ្នាក់ឡើយ ហើយវាមិនបង្កគ្រោះថ្នាក់ដល់មនុស្សទេ" ៕


 

adverise with khmeread