វ៉ៃខ្នោះមេឧក្រិដ្ឋជនគ្រឿងញៀនលំដាប់លេខ១ បន្ទាប់ពីរត់គេចខ្លួនជិត ៤ ឆ្នាំ

ភ្នំពេញ​ ៖ កម្លាំងប៉ូលិសជំនាញរបស់ នាយកដ្ឋានប៉ូលិសព្រហ្មទណ្ឌ សហការជាមួយកម្លាំងប៉ូលិសជំនាញមន្ទីរប្រឆាំងគ្រឿងញៀន ស្រាវជ្រាវ ចាប់បានមេឧក្រិដ្ឋជនគ្រឿងញៀនលំដាប់ទី១ ឈ្មោះ ដាំ ញ៉ា នៅចំណុចស្ប៉ា ម៉ាស្សា សង់អេលីហ្សេតាមផ្លូវត្រសក់ផ្អែម សង្កាត់បឹងកេងកង១ ខណ្ឌចំការមននៅវេលាម៉ោង៤ និង១៥នាទីល្ងាចថ្ងៃទី១១ មករា ឆ្នាំ២០១៩ បន្ទាប់ពីរត់គេចខ្លួនជិត៤ឆ្នាំ។ 

ប៉ូលិសនិយាយថា​ ការចាប់ខ្លួ​នមេឧក្រិដ្ឋជនគ្រឿងញៀន​ ខាងលើនេះគឺអនុវត្តតាមដីកាបង្កាប់ឱ្យចាប់ខ្លួនលេខ ៦៥២ ”ហ” ដចន ចុះថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៦ ដោយ លោក ពេជ្រ វិជ្ញាធរ ប្រធានក្រុមប្រឹក្សាជំនុំជម្រះ។

សាលាដំបូងរាជធានីភ្នំពេញបានបើកសវនាការជំនុំជម្រះ និងចេញសាលក្រមព្រហ្មទណ្ឌ លេខ ៣៩៧”ហ”ក្រ៥ ចុះថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៦ ដែលបានសម្រេចផ្ដន្ទាទោសលើជនជាប់ចោទឈ្មោះ ដាំ ញ៉ា ដាក់ពន្ធនាគារ អស់មួយជីវិត និងពិន័យជាប្រាក់ចំនួន ៦០,០០០,០០០រៀល (ហុកសិបលានរៀល) ដែលពាក់ព័ន្ធកាករណីជួញដូរ រក្សាទុក កែច្នៃគ្រឿងញៀនដោយខុសច្បាប់ កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៥ ត្រូវបានកម្លាំងជំនាញ មន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបើកកិច្ចប្រតិបត្តិការ បង្ក្រាប បានចាប់ខ្លួន ជនល្មើស ០៤នាក់(ស្រី១) ចំណែកមេក្លោងឈ្មោះ ដាំ ញ៉ា បានរត់គេចខ្លួន។ កាលណោះប៉ូលិសបានរឹបអូសវត្ថុតាង គ្រឿងញៀនសរុប 54kg 599.6g (ICE=38178,34g, WY=16068,24g, Heroine=345,32g និង កញ្ឆា=7,85g)។ 

បច្ចុប្បន្ន កម្លាំងប៉ូលិសជំនាញរបស់មន្ទីរប្រឆាំងគ្រឿងញៀន ដើម្បីដំណើរការតាមនីតិវិធី៕


 

adverise with khmeread