ប៉ូលិសព្រហ្មទណ្ឌក្រសួងវ៉ៃខ្នោះចោរ២នាក់ឆក់ទូរស័ព្ទជនបរទេស

ភ្នំពេញ​ ៖ កម្លាំងប៉ូលិសល្បាតរបស់ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃនាយកដ្ឋានប៉ូលិសព្រហ្មទណ្ឌ បានបង្ក្រាបជាក់ស្តែងករណីឆក់ទូរស័ព្ទដៃជនជាតិចិន ត្រង់ចំណុច សង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង៩ និង២០នាទីយប់។ 

ប៉ូលិសនិយាយថា ជនសង្ស័យចំនួន០២នាក់រួមមានឈ្មោះ ដាំ សុភ័ក្រ្ត ភេទប្រុស អាយុ២៥ឆ្នាំ និងឈ្មោះ ប៉ុល ខួចចិន្តា ភេទប្រុស អាយុ២៥ឆ្នាំ។ សម្ភារៈដកហូតមាន ទូរស័ព្ទដៃជនរងគ្រោះ ម៉ាក One plus និង ម៉ូតូម៉ាកហុងដាប៊ីត ពណ៌ខៀវ លាយស ពាក់ស្លាកលេខភ្នំពេញ 1HK-5893។ 

បច្ចុប្បន្ន ជនសង្ស័យ និងសម្ភារៈដកហូតខាងលើ ប៉ូលិសការិយាល័យបានសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការតាមនីតិវិធី៕

adverise with khmeread
tiger
Loading ad ...