ទិញថ្នាំញៀនយកទៅលក់ឱ្យកម្មកររោងចក្រត្រូវបានប៉ូលិសវ៉ៃខ្នោះ

កណ្តាល​ ៖ ប៉ូលិសស្រុកស្អាងបានចាប់ខ្លួនជនសង្ស័យម្នាក់ក្នុងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន (ម៉ាទឹកកក) នៅថ្ងៃទី១២ ខែ មករា ឆ្នាំ២០១៩ វេលាម៉ោង ១១នៅចំណុចភូមិ ចុងកោះលិច ឃុំកោះខ្សាច់ទន្លា ស្រុកស្អាង ខេត្តកណ្តាល។

ប៉ូលិសនិយាយថា ជនសង្ស័យឈ្មោះ សុន សុខសាន ហៅ ម៉ៅ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កសិករ ទីលំនៅបច្ចុប្បន្នភូមិ ចុងកោះកើត ឃុំកោះខ្សាច់ទន្លា ស្រុកស្អាង ខេត្តកណ្តាល។ វត្ថុតាងចាប់យករួមមាន​ ម្សៅក្រាមពណ៌សថ្លាសង្ស័យថាជាសារធាតុញៀន (ម៉ាទឹកកក) ចំនួន ០៦កញ្ចប់ ក្នុងនោះ ធំ ០១កញ្ចប់ និងតូច ០៥កញ្ចប់។

ប៉ូលិសបន្តថា​  ក្រោយទទួលបានព័ត៌មានពីប្រជាពលរដ្ឋល្អថា មានករណីជួញដូរគ្រឿងញៀន នៅចំណុចកើតហេតុខាងលើ។ ភ្លាមនោះកម្លាំងប៉ូលិសផ្នែកប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយកម្លាំងប៉ូលិសប៉ុស្តិ៍រដ្ឋបាលកោះខ្សាច់ទន្លា បានចុះដល់ចំណុចកើតហេតុ ធ្វើការត្រួតពិនិត្យឈ្មោះ សុន សុខសាន ហៅ ម៉ៅ បានរកឃើញម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀន (ម៉ាទឹកកក) ចំនួន ០៦កញ្ចប់ ក្នុងនោះ ធំ ០១កញ្ចប់, តូច ០៥កញ្ចប់ នៅនឹងខ្លួន រួចឃាត់ជនសង្ស័យរួមនឹងវត្ថុតាងបញ្ជូនមកអធិការដ្ឋានប៉ូលិសស្រុកស្អាងដើម្បីបន្ដអនុវត្ដតាមនីតិវីធី។

នៅចំពោះមុខសមត្ថកិច្ច ឈ្មោះ សុន សុខសាន ហៅ ម៉ៅ បានសារភាពថា គ្រឿងញៀន(ម៉ាទឹកកក)ចំនួន ០៦កញ្ចប់នេះ ខ្លួនបានទិញពីឈ្មោះ ធី នៅម្តុំរោងចក្រ ស៊ីណូ ហៅ អំពែរ ក្រុងតាខ្មៅ ខេត្តកណ្តាល តម្លៃ ៣០ម៉ឺនរៀលដើម្បីយកមកវេចខ្ចប់លក់បន្ត ក្នុងមួយកញ្ចប់តូចតម្លៃ៤ម៉ឺនរៀល៕

adverise with khmeread
tiger
Loading ad ...