adverise with khmeread A3ae9622 1e86 4fac adde 606da992dfb4

ស្រវឹងស្រា​ដល់ក​បើករថយន្ត​បុក​រះ​រនាំង​ដែក​បាក់​អស់​៦​ផ្ទាំង និង​ជ្រុល​ទៅបុក​បង្កាន់ដៃស្ពាន​អាកាស​៧​មករា

     ភ្នំពេញ ៖ រនាំង​ដែក​ពុះ​ចែក​ទ្រូងផ្លូវ​៦​ផ្ទាំង​បាន​រង​ការខូចខាត ដោយសារតែ​បុរស​ម្នាក់​ស្រវឹងស្រា​ជោគជាំ បើករថយន្ត​ហុងដា​សេរី​ចាស់​ក្នុងល្បឿន​លឿន​បុក​រះ​ដួល​រេល​ពេញ​ផ្លូវ និង​ជ្រុល​ទៅបុក​បង្កាន់ដៃស្ពាន​អាកាស​៧​មករា​បន្ថែមទៀត បណ្តាលឱ្យ​រថយន្ត​រង​ការខូចខាត និង​ដាច់កាឡេ​ទៅមុខ​លែងរួច​។​

     ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២​និង​៤០​នា​ទៅ​រំលង​អា​ធ្រា​ត​ឈានចូល​ថ្ងៃទី​៦ ខែមីនា ឆ្នាំ​២០១៦ នៅ​ចំណុច​ស្ពាន​អាកាស​៧​មករា​ខាងកើត ស្ថិតក្នុង​សង្កាត់​ទឹកល្អក់​ទី​១ ខណ្ឌទួលគោក។​

     យោងតាម​ប្រភព​ពត៌មាន​ពី​កន្លែងកើតហេតុ​បានឱ្យដឹងថា ដំបូង​គេ​បានឃើញ​រថយន្ត​ម៉ាក ហុងដា​សេរី​ចាស់ ពណ៍​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2B-0897 បើកបរ​ដោយ​បុរស​ម្នាក់​ស្រវឹងស្រា​ជោគជាំ បើកបរ​តាម​បណ្តោយ​ផ្លូវ​សហ​ព័​ន្ឋ​រ៉ុ​ស្សី ឡើង​មកលើ​ស្ពាន​អាកាស​៧​មករា។​

     ខណៈ​មកដល់​ចំណុចកើតហេតុ​បាន​រេ​ចង្កូត​បុក​រះ​រនាំង​ដែក​ពុះ​ចែក​ទ្រូងផ្លូវ​បាក់​អស់​៦​កង់ ហើយ​រថយន្ត​បង្ក​បាន​បន្ត​ទៅបុក​បង្កាន់ដៃ​ស្ពានអាកាស​៧​មករា បណ្តាលឱ្យ​រថយន្ត​រង​ការខូចខាត និង​ដាច់​កាឡេ​ទៅមុខ​លែងរួច សំណាងល្អ​មិន​បណ្តាលឱ្យ​ន​ណារ​ម្នាក់​មាន​គ្រោះថ្នាក់។​

     ភ្លាមៗ​នោះ​សមត្ថកិច្ច​មូលដ្ឋាន​បាន​មកដល់​កន្លែងកើតហេតុ និង​បាន​សហការ​ជាមួយ​ជំនាញ​ធ្វើការ​វាស់វែង​យកទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក​រាជធានី​ភ្នំពេញ រង់ចាំ​ដោះស្រាយ​នាពេល​ក្រោយ៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់