ស្លាប់ ៣ នាក់ របួស ៤៧ នាក់ក្នុងការផ្ទុះមួយនៅហាងនំប៉័ងក្នុងក្រុងប៉ារីស

អាជ្ញាធរ​បាន​និយាយថា អ្នក​ពន្លត់​អគ្គិភ័យ​២​នាក់​ដែលកំពុងស៊ើបអង្កេតករណីសង្ស័យធ្លាយហ្គាសត្រូវបាន​សម្លាប់​និង​មនុស្ស​៤៧​នាក់​រងរបួសនៅពេលការផ្ទុះមួយបានកម្ទេច​ហាង​នំ​មួយ​ក្នុង​ក្រុងប៉ារីស​កាលពី​ថ្ងៃ​សៅរ៍​ទី​១២​មករា​។ អ្នកទេសចរស្រីអេស្ប៉ាញម្នាក់នៅក្នុងហាងនេះក៏ស្លាប់ផងដែរ។ ​

​ពួក​អ្នក​ពន្លត់​អគ្គិភ័យ​បាន​ទាញ​ចេញ​ជនរងគ្រោះ​ពី​អគារ​និង​ជម្លៀស​អ្នកស្រុក ខណៈ​ផ្សែង​ខ្មៅ​ហុយ​គ្រប​លើ​វិថី ​Rue de Trevise នៅ​សង្កា​ត់ទី​៩​នៃ​ក្រុងប៉ារីស​។​ សាក្សី​​បាន​ពណ៌​នាសំឡេង​ផ្ទុះ​ដ៏​ខ្លាំង​និង​មនុស្ស​ជាប់​ក្នុង​អគារ​ជិតៗ​នោះ​។​ បំណែក​ថ្ម​និង​កញ្ចក់​នៅ​រ៉ា​យ​ប៉ាយ​ពេញ​ផ្លូវ​ជាប់​អគារ​ដែលមាន​ហាង​នំ​។​

​ការិយាល័យ​រដ្ឋអាជ្ញា​ក្រុងប៉ារីស​បាន​និយាយថា អ្នក​ពន្លត់​អគ្គិភ័យ​២​នាក់​ត្រូវបាន​សម្លាប់​នៅក្នុង​ការផ្ទុះ​នៅ​ហាង​នំ ១០​នាក់​របួសធ្ងន់​និង​៣៧​នាក់​ទៀត​របួសស្រាល​។​

​រដ្ឋអាជ្ញា​ក្រុងប៉ារីស​បាន​និយាយថា​មូលហេតុ​នៃ​ការផ្ទុះ​នេះ​ទំនង​ជាការ​លិច​ធ្លាយ​ហ្គាស​ដោយ​ចៃដន្យ​និង​ការស៊ើបអង្កេត​កំពុង​ត្រូវធ្វើឡើង​។ ​អ្នក​ពន្លត់​អគ្គិភ័យ​និង​​ប៉ូលិស​ប្រមាណ​២០០​នាក់​បាន​ចូលរួម​ក្នុង​ប្រតិបត្តិ​ការសង្គ្រោះ​និង​ស្វែងរក ខណៈ​ឧទ្ធម្ភាគចក្រ​មួយ​ចុះ​នៅ​កន្លែងកើតហេតុ​ដើម្បី​ដឹក​អ្នករងរបួស​។​

​ការផ្ទុះ​នេះ​បានកើត​ឡើងខណៈ​រដ្ឋធានី​បារាំង​កំពុង​ប្រឈម​ចលាចល​ជាថ្មី​ដល់​ចុង​សប្តាហ៍​ទី​៩ ដោយសារតែ​ការតវ៉ា​ទាមទារ​របស់​ចលនា​អាវកាក់​ពណ៌​លឿង​នៅ​ជុំវិញ​​ប្រទេស៕

 

adverise with khmeread