ខ្សត់មនុស្សធ្វើការពេក ជប៉ុនយកមនុស្សយន្តចេះច្រើនភាសាចាំស្វាគមន៍ភ្ញៀវទេសចរ និងត្រៀមសម្រាប់អូឡាំពិក២០២០

ជប៉ុនបានដាក់ពង្រាយមនុស្សយន្តឱ្យធ្វើការនៅតាមស្ថានីយរថភ្លើងក្រោមដីក្រុងតូក្យូដើម្បីជួយដល់ភ្ញៀវទេសចរ ក្នុងការត្រៀមលក្ខណៈសម្រាប់កីឡាអូឡាំពិកឆ្នាំ២០២០។

មនុស្សយន្តកម្ពស់ ១,៨២ ម៉ែត្រឈ្មោះ Arisa បង្កើតឡើងដោយរដ្ឋាភិបាលក្រុងតូក្យូ នឹងជួយប្រាប់ទិសដៅដល់អ្នកដំណើរនៅផ្លូវរថភ្លើងក្រោមដី និងបង្ហាញផ្លូវពួកគេឆ្ពោះទៅបន្ទប់ទឹក។

ក្រុងតូក្យូកំពុងប្រឈមមុខនឹងអ្នកទស្សនារាប់លាននាក់សម្រាប់ព្រឹត្តិការណ៍អន្ដរជាតិនាពេលខាងមុខនេះដែលពួកគេនឹងធ្វើជាម្ចាស់ផ្ទះជាលើកទីពីរនៅក្នុងប្រវត្តិសាស្រ្តបន្ទាប់ពីឆ្នាំ១៩៦៤។

ប្រជាជនវ័យចំណាស់និងអត្រាកំណើតទាបបានបណ្តាលឱ្យមានការខ្វះខាតកម្លាំងពលកម្មជាតិដែលជំរុញឱ្យមានតម្រូវការច្រើនសម្រាប់មនុស្សយន្ត Arisa ចេះច្រើនភាសាដើម្បីជួយណែនាំភ្ញៀវទេសចរបរទេសដ៏ច្រើនសន្ធឹក៕ 

 

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...