Ronaldo លើកនេះកុនកហើយ! ប៉ូលិសអាមេរិកស្នើប៉ូលិសអ៊ីតាលីឱ្យយក DNA របស់កំពូលតារាបាល់ទាត់នេះទៅពិនិត្យក្នុងករណីរំលោភអ្នកគ្រូម្នាក់

មេធាវីរបស់ Ronaldo និង ប៉ូលិសក្រុងឡាសវេហ្គាសបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ទី១០មករា តារាបាល់ទាត់ Christiano Ronaldo កំពុងត្រូវបានប៉ូលិសស្នើសុំផ្តល់គំរូ DNA ក្នុងការស៊ើបអង្កេតលើការចោទប្រកាន់របស់នារីម្នាក់នៅរដ្ឋណេវ៉ាដា ថា គាត់បានចាប់រំលោភនាងនៅក្នុងបន្ទប់សណ្ឋាគាររបស់គាត់នៅក្នុងទីក្រុងឡាសវេហ្គាសកាលពីឆ្នាំ ២០០៩ និង បានបង់លុយឱ្យនាងរក្សាភាពស្ងៀមស្ងាត់។

មេធាវីលោក Peter Christensen បាននិយាយសម្រាលអំពីដំណើរវិវឌ្ឍនេះ បដិសេធការចោទប្រកាន់ពីបទរំលោភ និងហៅការប្រមូលភស្តុតាងជារឿងធម្មតានៅក្នុងការស៊ើបអង្កេត។

ប៉ូលិសបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថាសំណើជាផ្លូវការមួយត្រូវបានបញ្ជូនទៅអាជ្ញាធរអ៊ីតាលីដើម្បីយកគំរូ DNA ពីតារាបាល់ទាត់រូបនេះ។ លោកស្រី Lora Melzer អ្នកនាំពាក្យក្រសួងមហាផ្ទៃអាមេរិកបាននិយាយថា ការស្នើសុំ DNA នេះគឺពាក់ព័ន្ធនឹងដីកាចាប់ខ្លួន។

Ronaldo វ័យ ៣៣ ឆ្នាំកំពុងលេងឱ្យក្លិប Juventus ដែលមានមូលដ្ឋាននៅទីក្រុងទូរីន។

លោក Christensen បាននិយាយថា "ដូចដែលគាត់បានធ្វើនៅថ្ងៃនេះអ៊ីចឹង លោក Ronaldo តែងតែរក្សាជំហរថា អ្វីដែលបានកើតឡើងនៅឡាសវេហ្គាសក្នុងឆ្នាំ ២០០៩ គឺជាការព្រមព្រៀងគ្នាសុទ្ធសាធ ដូច្នេះវាមិនមានអ្វីភ្ញាក់ផ្អើលទេដែល DNA នឹងមានវត្តមាន ហើយថាប៉ូលិសក៏នឹងមិនធ្វើឱ្យសំណើនេះស្តង់ដារពេកនោះដែរនៅក្នុងផ្នែកមួយនៃការស៊ើបអង្កេតរបស់ពួកគេ"។

អតីតតារាបង្ហាញម៉ូតនិងជាគ្រូបង្រៀន នាង Kathryn Mayorga បានរាយការណ៍អំពីការរំលោភផ្លូវភេទទៅលើប៉ូលិសកាលពីខែមិថុនាឆ្នាំ ២០០៩ និងបានទទួលការពិនិត្យសុខភាពដើម្បីប្រមូលភស្តុតាង DNA។

ប៉ុន្តែការស៊ើបអង្កេតបានបញ្ចប់យ៉ាងឆាប់បំផុត ដោយសារប៉ូលិសក្រុងឡាសវេហ្គាសនិយាយថា នាងគ្រាន់តែប្រាប់អត្តសញ្ញាណជនល្មើសនោះថាជាកីឡាករបាល់ទាត់អឺរ៉ុបម្នាក់ ដោយមិនបញ្ចេញឈ្មោះ និងមិនបាននិយាយថា កើតហេតុនៅកន្លែងណានោះទេ៕ 

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...