ឆក់ទូរស័ព្ទពីជនបរទេសបានសម្រេច ចំថ្ងៃស៊យបើកម៉ូតូរត់ទៅបុកឡាន

ភ្នំពេញ ៖ ជនសង្ស័យ២នាក់ ត្រូវបានប្រជាពលរដ្ឋ និងសមត្ថកិច្ចចាប់បាន បន្ទាប់ពីធ្វើសកម្មភាពឆក់ទូរស័ព្ទជនបរទេស រួចបើកម៉ូតូរត់ទៅបុកឡាន កាលពីវេលាម៉ោង ១០និង៤០នាទីយប់ ថ្ងៃ​ទី១២ ខែមករា ឆ្នាំ២០១៩ ត្រង់ចំណុចភោជនីយដ្ឋានស៊ាវ ស៊ាវ តាមបណ្ដោយផ្លូវព្រះមុនីវង្ស សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ​។

​ប៉ូលិសនិយាយថា​ ជនសង្ស័យទាំងពីរនាក់សមត្ថកិច្ចមិនទាន់បានបញ្ជាក់ពីអត្តសញ្ញាណនៅឡើយ​ បាន ជិះម៉ូតូឌុបគ្នាមួយគ្រឿងម៉ាកនិច ពណ៌កណ្តុរប្រមេះ ពាក់ស្លាកលេខ ភ្នំពេញ 1GO-9567​។ ចំណែកជនជាតិបរទេសបីនាក់ជាជនរងគ្រោះ ក៏មិនត្រូវបានស្គាល់អត្តសញ្ញាណ​។ ទូរស័ព្ទជនរងគ្រោះម៉ាកអាយ ហ្វូន អេជ​ (មិនបាត់បង់នោះទេ​)។

​ប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកើតហេតុ មានជនបរទេសបីនាក់ (ប្រុសទាំងបី) បានដើរលេងដោយថ្មើរជើង តាមបណ្ដោយមហាវិថីព្រះនរោត្ដម ទិសដៅពីជើងមកត្បូង ដោយដើរបណ្តើរនិយាយទូរស័ព្ទបណ្តើរ​។ 

​ស្រាប់តែមានជនសង្ស័យទាំង២នាក់ជិះម៉ូតូ មកធ្វើសកម្មភាពឆក់ទូរស័ព្ទពីជនបរទេស ដែលកំពុងតែនិយាយទូរស័ព្ទនោះបានសម្រេច ហើយខំប្រឹងជិះម៉ូតូរត់គេចយ៉ាងលឿន​។ លុះមកជិះម៉ូតូរត់ទៅបុកឡានមកដល់ចំណុច មុខសាលារៀន ព្រះស៊ីសុវត្ថិមានម៉ូតូពលរដ្ឋដេញតាមពីក្រោយ រហូតទៅដល់មុខ ភោជនីយដ្ឋានស៊ាវស៊ា ក៏បុកឡានបណ្តាលឱ្យដួល រួចពលរដ្ឋព័ទ្ធចាប់បាននិងវាយទ្រមខ្លួន​ តែម្តង​។ 

​សម្រាប់ករណីនេះ ប៉ូលិសព្រហ្មទណ្ឌកម្រិតស្រាល បានយកវត្ថុតាងនិងជនសង្ស័យទាំង២ ទៅក្រសួងមហាផ្ទៃ ដើម្បីចាត់ការតាមនីតិវិធី៕

adverise with khmeread