ទុស្សេឆេះភោជនីយដ្ឋាន រ៉ាឌី​ ផ្អើលទាំងព្រឹក

ភ្នំពេញ​ ៖ មានករណីគ្រោះអគ្គិភ័យមួយកើតឡើងនៅភោជនីយដ្ឋាន រ៉ាឌីបង្កការភ្ញាក់ផ្អើល ស្ថិតតាមណ្តោយផ្លូវលេខ៥១ កែងផ្លូវលេខ២១៤ អាគារលេខ២១-២៣ ក្រុម២ ភូមិ៣ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញនៅវេលាម៉ោង៧ និង១៥នាទី​ព្រឹកថ្ងៃ​ទី១៣ ខែ​មករា ឆ្នាំ២០១៩។
 
ប៉ូលិសនិយាយថា ម្ចាស់ហាងឈ្មោះ ចាន់ កញ្ញា ភេទស្រី អាយុ​៣០ឆ្នាំ មុខរបរ ម្ចាស់ភោជនីយដ្ឋាន។ ប្រភេទសំណង់ដែលឆេះ ថ្មបេតុង ទំហំ៨ម៉ែត្រគុណ១៤ម៉ែត្រ។​ បណ្តាលឱ្យឆេះសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃនៅក្នុងហាងអស់បន្តិចបន្តួច និងពុំបានឆេះរាលដាលដល់ផ្ទះអ្នកនៅក្បែរខាងឡើយ។ មូលហេតុឆ្លងចរន្តអគ្គិសនី។

ភ្លាមៗនោះ រថយន្តការិយាល័យពន្លត់អគ្គិភ័យចំនួន១គ្រឿង ប្រើប្រាស់ទឹកអស់១ឡាន ស្មើនឹង ៤ម៉ែត្រគូប ហើយពន្លត់ចប់នៅម៉ោង ៨ព្រឹកនាថ្ងៃខែឆ្នាំដដែល៕


 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab