បុរសម្នាក់ទៅរកបាញ់សត្វកណ្តុរធ្វើម្ហូប ត្រូវពស់ស្រកាចាស់ចឹក

​បន្ទាយមានជ័យ​ ៖​ បុរសម្នាក់បានរងគ្រោះ​ ត្រូវសត្វពស់ស្រកាចាស់ចឹក បណ្តាលឱ្យរងរបួសធ្ងន់ខណៈពេលទៅរកបាញ់សត្វកណ្តុរធ្វើម្ហូប នៅវេលាម៉ោង​៩ និង៣០នាទីយប់​ ថ្ងៃទី១២​ ខែមករា​ ឆ្នាំ២០១៩ នៅខាងជើងឈាងខាងលិចប្រាសាទព្រាវ ស្ថិតក្នុងភូមិបែកចានចាស់ ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។

​លោកវរៈសេនីយ៍ឯក ជា ស្លូញ អធិការប៉ូលិសស្រុកស្វាយចេក បានឱ្យដឹងថា បុរសរងគ្រោះឈ្មោះ សេង សាមិត ភេទប្រុស​ អាយុ២៥ឆ្នាំ នៅភូមិបែកចានចាស់ ឃុំស្វាយចេកស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។

​តាមការរៀបរាប់ពីបុរសរងគ្រោះថា នៅវេលាម៉ោង​៩ និង៣០នាទីយប់​ ថ្ងៃទី១២​ ខែមករា​ ឆ្នាំ២០១៩ រូបគាត់បានទៅរកបាញ់សត្វកណ្តុរ នៅត្រង់ចំណុចខាងជើងឈាងខាងលិចប្រាសាទព្រាវ ស្ថិតក្នុងភូមិបែកចានចាស់ ឃុំស្វាយចេក ត្រូវបានពស់ស្រកាចាស់ចឹកត្រូវត្រង់ក្រោមភ្នែកជើងខាងឆ្វេង ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យស្រុកប្រតិបត្តិថ្មពួក ដើម្បីសង្រ្គោះបន្ទាន់ភ្លាមៗរួចផុតពីគ្រោះថ្នាក់ដល់ជីវិត៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab