ប៉ូលិសស្រុកមណ្ឌលសីមាឃាត់បុរសម្នាក់ពាក់ព័ន្ធគ្រឿងញៀន

កោះកុង​ ៖ ប៉ូលិសស្រុកមណ្ឌលសីមា បង្ក្រាបបានករណីប្រើប្រាស់ និងរក្សាទុកគ្រឿងញៀន នៅចំណុច កំពង់ផែប្រមូលទិញផលនេសាទ ស្ថិតនៅភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ដោយឃាត់ខ្លួនមុខសញ្ញាសង្ស័យម្នាក់ កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩ នៅវេលាម៉ោង៣ និង៣០ នាទីល្ងាច។ 

ប៉ូលិសនិយាយថា​ ជនសង្ស័យ ឈ្មោះ ហឿន ហុង ភេទប្រុស អាយុ ៣៥ ឆ្នាំ មុខរបរ កម្មករទូកនេសាទ មានទីលំនៅបច្ចុប្បន្ន ភូមិ-ឃុំកើតហេតុខាងលើ។ដកហូតវត្ថុតាងរួមមាន  ថ្នាំញៀនប្រភេទ ICE ចំនួន ១ កំណាត់ទុយោ។

បច្ចុប្បន្ន ករណីនេះ កម្លាំងប៉ូលិសបានសាកសួរ និងបំពេញសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្ត ចាត់ការតាមនីតិវិធីច្បាប់៕
 

adverise with khmeread
tiger
Loading ad ...