adverise with khmeread F67e2802 3d86 4870 bd06 5e4a9fc64db6

ជនសង្ស័យ​លួច​កាបូប​ម្នាក់​ត្រូវ​ម្ចាស់​តាម​ទាន់​ស្រែក​ឆោឡោឡើង​ដេញចាប់បាន​វាយ​ទ្រមខ្លួន​

     ​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ក្នុងចំណោម​បក្សពួក​៤​នាក់ ត្រូវបាន​ប្រជាពលរដ្ឋ​ដេញចាប់បាន​វាយ​ឡើង​ទ្រោម​ខ្លួន បន្ទាប់ពី​ធ្វើ​សកម្មភាព​លួច​កាបូប ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២​និង​២០​នាទី​រំលង​អា​ធ្រា​ត​ឈានចូល​ថ្ងៃទី​៦ ខែមីនា ឆ្នាំ​២០១៦ នៅ​ចំណុច​មុខ​ស្ថានទូត​ចិន ស្ថិតក្នុង​សង្កាត់​ទួល​ស្វាយព្រៃ​ទី​១ ខណ្ឌចំការមន។​

     បើតាម​សម្តី​រៀបរាប់​ពី​ជនរងគ្រោះ​បានឱ្យដឹងថា គឺមាន​ក្រុម​ជនសង្ស័យ​មួយក្រុម​មាន​គ្នា​៤​នាក់ បាន​ដើរមក​ឆ្វែល​នៅខាងមុខ​ផ្ទះ​របស់ខ្លួន នៅតាម​បណ្តោយ​ផ្លូវ​លេខ​៣៧៤ ហើយក៏​បាន​យក​ឈឺ​ឆ្កេះ​កាបូប​ពី​បង្អួច​របស់ខ្លួន។​

     បន្ទាប់ពី​យកបាន​ហើយ​ជនសង្ស័យ​បាន​រត់គេចខ្លួន ប៉ុន្តែ​ត្រូវបាន​ម្ចាស់​កាបូប​ដេញតាម និង​ស្រែក​ឆោឡោឡើង​បង្ក​ការភ្ញាក់ផ្អើល​ប្រជាពលរដ្ឋ​ទាំង​កណ្តាល​អា​ធ្រា​ត​នាំគ្នា​ជួយ​ចេញ​ចាប់ ។ ប្រភព​បន្តថា ភ្លាមនោះ​ប្រជាពលរដ្ឋ​ក៏​នាំគ្នា​ដេញចាប់បាន​ជនសង្ស័យ​ម្នាក់​ដែល​យក​កាបូប​ព្យាយាម​រត់គេចខ្លួន​នោះបាន នៅ​ចំណុច​មុខ​ស្ថានទូត​ចិន និង​ព្រួត​គ្នា​វាយ​ម្នាក់​មួយ​ដៃ​មួយ​ជើង បែក​និង​ឈាម​មុខមាត់។​

     មួយសន្ទុះ​ក្រោយមក​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះមក​អន្តរាគមន៍​ដល់​កន្លែងកើតហេតុ និង​បាន​នាំ​ជនសង្ស័យ​ទៅ​សួរនាំ​បន្ត នៅ​បុ​ស្តិ៍​នគរបាល​រដ្ឋបាល​ទួល​ស្វាយព្រៃ​ទី​១ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​នី​តី​វិធី ចំណែក​កាបូប​ដែល​ជនសង្ស័យ​លួចបាន ត្រូវ​ប្រគល់ឱ្យ​ម្ចាស់​វិញ៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់