បង្ក្រាបទីតាំងសង្វៀនជល់មាន់​ អ្នកលេងរត់អស់​ រឹបអូសម៉ូតូបាន១៦គ្រឿង

ត្បូងឃ្មុំ​ ៖​ ប៉ូលិសបានចុះបង្ក្រាបទីតាំង លេងល្បែងស៊ីសង (សង្វៀនជល់មាន់) ដោយខុសច្បាប់នៅចំណុចក្នុងចំការកៅស៊ូស្ថិតនៅខាងជើងភូមិដក់ពរ ឃុំទ្រៀក ស្រុកមេមត់ ខេត្តត្បូងឃ្មុំ​ នាថ្ងៃទី១២ ខែមករា ឆ្នាំ​២០១៩ វេលាម៉ោង១០ និង៣០នាទី តែអ្នកញៀនល្បែងនាំគ្នារត់អស់​​។ 

​ប៉ូលិសនិយាយថា ក្រោយពីបានទទួលព័ត៌មានរួចភ្លាមកម្លាំងប៉ូលិសជំនាញផ្នែកយុត្តិធម៌ស្រុកមេមត់សហការជាមួយកម្លាំងប៉ូលិសប៉ុស្តិ៍រដ្ឋបាលទ្រៀក បានចុះទៅដល់កន្លែងកើតហេតុធ្វើការបង្ក្រាបទីតាំងសង្វៀនជល់មាន់តែជនល្មើសបានរត់គេចខ្លួនចេញពីកន្លែងបន្សល់ទុកនូវម៉ូតូ ចំនួន១៦គ្រឿង មាន់០១ក្បាល ជញ្ជីង០១ និងស្កុតរុំជើងមាន់១០ដុំ​។ 

​វត្ថុតាងខាងលើត្រូវបានសមត្ថកិច្ចយកមករក្សាទុកនៅអធិការដ្ឋានប៉ូលិសស្រុកមេមត់៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab