ម៉ូតូ​បើកបុកអ្នកថ្មើរជើង​របួស៣នាក់ នៅខេត្តកំពង់ឆ្នាំង

​កំពង់ឆ្នាំង ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍​ រវាងម៉ូតូ​ និងអ្នកថ្មើរជើង​នៅវេលាម៉ោង ១០និង២៣នាទី ថ្ងៃ​ទី១២ ខែមករា​ ឆ្នាំ២០១៩​ នៅចំណុចផ្លូវជាតិលេខ៥ ចន្លោះបង្គោលគីឡូម៉ែត្រលខ ៥៩ /៦០ ស្ថិតក្នុងភូមិស្វាយក្រោម ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
 
​ប៉ូលិសនិយាយថា​  គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងរវាងម៉ូតូម៉ាកហុងដាC១២៥ ពណ៌ខ្មៅ​ គ្មានស្លាកលេខអ្នកបើកបរឈ្មោះ ឃុន ភា ភេទប្រុស អាយុ១៨ឆ្នាំជនជាតិខ្មែរនៅភូមិអន្លង់ត្នោត ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង អ្នករួមដំណើរឈ្មោះ ណុច សំណាង ភេទប្រុស អាយុ១៨ឆ្នាំ​ ជនជាតិខ្មែរ រស់នៅភូមិចំការស្វាយ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជយ័ ខេត្តកំពង់ឆ្នាំង​ បើកបរពីទិសដៅពីត្បូងឆ្ពោះទៅទិសខាងជើង។ 

​លុះដល់ចំណុចកើតហេតុបានបុកអ្នកថ្មើរជើងដែលឆ្លងកាត់ផ្លូវ ឈ្មោះ ជុក អួន ភេទប្រុស អាយុ៥៧ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិវត្តថ្មី ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ដើរពីទិសខាងលិចឆ្ពោះទៅទិសខាងកើតក្នុងដំណើរខ្វែងទិសគ្នា បណ្តាលឱ្យរងរបួសធ្ងន់​។ ចំណែកអ្នកបើកម៉ូតូរងរបួសស្រាល ឯអ្នកជិះពីក្រោយក៏រងរបួសធ្ងន់ផងដែរ​៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab