សម្រង់សម្តីល្អបំផុតសម្រាប់អ្នកកើតជំងឺបាក់ទឹកចិត្ត (Depression)

១. ប្រសិនបើអ្នកបាក់ទឹកចិត្ត អ្នកកំពុងរស់នៅក្នុងអតីតកាល។ ប្រសិនបើអ្នកព្រួយបារម្ភ អ្នកកំពុងរស់នៅក្នុងអនាគត។ ប្រសិនបើអ្នកមានសន្តិភាពផ្លូវចិត្ត អ្នកកំពុងរស់នៅក្នុងពេលបច្ចុប្បន្ន។ 

២. ខ្វល់ពីសម្តីរបស់គេ អ្នកនឹងក្លាយជាអ្នកទោសរបស់គេជារៀងរហូត។ 

៣. ការធ្វើដំណើររាប់ពាន់គីឡូម៉ែត្រ ចាប់ផ្តើមពីការបោះជើងមួយជំហានទៅមុខ។ 

៤. ទឹកជារបស់ទន់ជាងគេបំផុត ប៉ុន្តែវានៅតែអាចទម្លុះភ្នំនិងផែនដីបាន។ នេះបង្ហាញយ៉ាងច្បាស់អំពីគោលការណ៍ "ទន់បង្ក្រាបរឹង"។ 

៥. សុខភាពជាទ្រព្យសម្បត្តិអស្ចារ្យបំផុតនៅលើលោកនេះ។

៦. រីករាយនឹងអ្វីដែលអ្នកមាន។ រីករាយតាមរបៀបរបស់អ្នក។ នៅពេលណាដែលអ្នកដឹងខ្លួនថាលែងមានអ្វីខ្វះខាត ពិភពលោកទាំងមូលជាកម្មសិទ្ធិរបស់អ្នក។ 

៧. ស្គាល់អ្នកដទៃគឺជាបញ្ញាវៀងវៃ; ស្គាល់ខ្លួនឯងគឺជាគតិបណ្ឌិតពិតប្រាកដ។ គ្រប់គ្រងអ្នកដទៃបានគឺជាអនុភាព; គ្រប់គ្រងខ្លួនឯងបានគឺជាអំណាចពិតប្រាកដ។

៨. បើអ្នកមិនប្តូរទិសដៅ អ្នកអាចនឹងទៅដល់កន្លែងដែលអ្នកចង់ទៅ។

៩. នៅពេលអ្នកនិយាយច្រើន អ្នកបានត្រឹមតែនិយាយអ្វីដែលអ្នកបានដឹងដដែលៗ។ ប៉ុន្តែប្រសិនបើអ្នកស្តាប់ អ្នកអាចនឹងរៀនសូត្រនូវអ្វីដែលថ្មី។ 

១០. ការនៅស្ងៀមស្ងាត់គឺជាប្រភពនៃអានុភាពដ៏អស្ចារ្យ។ 

១១. មុនពេលព្យាបាលរបួសផ្លូវចិត្តអ្នកដទៃ ព្យាបាលរបួសផ្លូវចិត្តខ្លួនឯងសិន។ 

១២. ត្រូវឆ្លើយតបដោយសមគួរជានិច្ច ទោះបីគេជះសម្តីមកអាក្រក់ទាំងកន្ថោក៏ដោយ៕

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...