ចឹងតើបានគេចូលចិត្តទៅមើលនៅថៃ, បង្ខំវះកាត់ហើយបង់លុយមិនគ្រប់ ចាក់សោបង្ខាំងក្នុងមន្ទីរពេទ្យវ៉ិចតូរៀ

ភ្នំពេញ ៖ ៣នាក់ម្តាយនិងកូនបានបានជាប់នៅក្នុងមន្ទីរពេទ្យវ៉ិចតូរៀចេញមិនរួច បន្ទាប់ពីមានបញ្ហា ក្នុងការបង់ប្រាក់តាមការទារមទាររបស់មន្ទីរពេទ្យ បង្កឱ្យមានការភ្ញាក់ផ្អើល នាវេលាម៉ោង៩យប់ ថ្ងៃ​ទី១៣ ខែមករា ឆ្នាំ២០១៩ ដែលមានទីតាំងតាមបណ្តោយផ្លូវ ៣១៥កែង ផ្លូវ៥៩២ ក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ​។

បើតាមសម្ដីរបស់នារីរងគ្រោះបានប្រាប់ឱ្យដឹងថា គាត់បានមកពិនិត្យជំងឺរោគស្ត្រីនៅមន្ទីរពេទ្យវ៉ិចតូរៀ ដោយគ្រូពេទ្យប្រាប់ថា «ពិនិត្យនិងពិគ្រោះជំងឺដោយមិនបង់ប្រាក់»។ បន្ទាប់ពីបានពិនិត្យរួច ស្រាប់តែខាងមន្ទីរពេទ្យបានប្រាប់ថា «គាត់ជំងឺគីសក្នុងដៃស្បូន ត្រូវតែវះកាត់ បើមិនវះកាត់ទេអាចនឹងស្លាប់ »។  

នារីរងគ្រោះបាននិយាយថា គាត់គ្មានប្រាក់ទេ រួចបានសុំចេញទៅក្រៅវិញ តែបែរជាខាងមន្ទីរពេទ្យបង្ខិតបង្ខំជំរុញឱ្យ នារីរងគ្រោះ «ត្រូវតែធ្វើការវះកាត់» ហើយថែមទាំងមិនប្រាប់ពីតម្លៃ នៃការវះកាត់ទៀតផង​។ 

នារីរងគ្រោះបានបន្តថា ក្រោយពីការវះកាត់រួច ខាងមន្ទីរពេទ្យបានយកក្រដាស១សន្លឹក មិនដឹងជាសរសេរអ្វីខ្លះនោះទេ យកទៅឱ្យម្ដាយគាត់ផ្ដិតមេដៃ​។ លុះក្រោយមក ខាងមន្ទីរពេទ្យ បានយកវិក្កយបត្របង់ថ្លៃវះកាត់មកឱ្យគាត់ ដោយអស់ប្រាក់ចំនួន២០០០ដុល្លារ​។ ពេលនោះម្ដាយគាត់មានប្រាក់តែ៦០០ដុល្លារ ហើយសល់ប៉ុន្មានទៀតគាត់សុំបង់រំលួស តែខាងមន្ទីរពេទ្យមិនយល់ព្រមឡើយបើគ្មានប្រាក់គ្រប់ទេ យប់នេះនឹងយកថ្លៃចំនួន៥០០ដុល្លារបន្តែមទៀត ដោយគិតថ្លៃបន្ទប់សម្រាកមួយយប់​។ 

ក្រោយមកខាង មន្ទីរពេទ្យក៏ឱ្យសន្តិសុខយកច្រវាក់មកចាក់ទ្វារ បង្ខាំងបីនាក់ម្តាយនិងកូនស្រីនិងកូនប្រុស មិនឱ្យក្រុមគ្រួសាររបស់គាត់មិនឱ្យចេញឡើយ។ ដោយអស់ជម្រើស ជនរងគ្រោះបានទំនាក់ទំនងទៅខាងសមត្ថកិច្ច និងអ្នកសារព័ត៌មាន ចុះមក ពិនិត្យនិងធ្វើការផ្សព្វផ្សាយ ទើបខាងមន្ទីរពេទ្យ បើកទ្វារឱ្យក្រុមគ្រួសារចេញ​។ 

នារីរងគ្រោះត្រូវបងប្រុសត្រកងបីចេញមកក្រៅ ព្រោះទើបវះកាត់រួច ហើយខាងមន្ទីរពេទ្យក៏មិនបានទាមទារលុយ ដែលនៅសល់ចំនួន១៤០០ដុល្លារនោះទៀតដែរ សូមបញ្ចប់គ្នាត្រឹមនឹង​៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab