1

លោក Ranieri៖ ក្រុម​កញ្ជ្រោង​កំពុង​រត់ទៅរក​អ្វីមួយ​យ៉ាង​ពិសេស​

​គ្រូបង្វឹក Leicester លោក Claudio Ranieri បាន​នាំ​ក្រុម​របស់លោក​ទៅរក​កាន់តែ​កៀក​តំណែង​ជើងឯក​និង​បានប្រកាស​ទៀតថា "​តាម​យើង​ប្រសិនបើ​អ្នក​អាច​"​។​

​ក្រុម​កញ្ជ្រោង​បាន​វ៉ៃ​ផ្តាច់​ប្រាំ​ពិន្ទុ​ដាច់​បន្ទាប់ពី​ជ័យជម្នះ ១-០ ទៅលើ​ក្រុម Watford ខណៈ​កីឡាករ Riyad Mahrez ជា​អ្នករក​គ្រាប់​បាល់​មាស​សម្រាប់​ក្រុម​។​

​លោក Claudio Ranieri បាន​និយាយថា "​ខ្ញុំ​មិនដឹងថា​នរណា​នៅ​ពីក្រោយ​យើង​ទេ ខ្ញុំ​គ្រាន់តែ​ចង់​រត់​ឲ្យ​កាន់តែ​លឿន​។ ពិតណាស់​យើង​កំពុងតែ​រត់ទៅរក​អ្វីមួយ​ដ៏​ពិសេស ហេតុអ្វី​ក៏​មិនអាច​?"​។​

​គាត់​បាន​បន្តទៀតថា "​ខ្ញុំ​មិនដឹងថា​នឹងមាន​អ្វី​កើតឡើង​នោះទេ​។ ខ្ញុំ​និយាយ​ទៅកាន់​កីឡាករ​របស់ខ្ញុំ​ថា រាល់​ការប្រកួត​ទាំងអស់​គឺជា​វគ្គ​ផ្តាច់ព្រ័ត្រ​។ តើ​យើង​អាចធ្វើ​អ្វី​ទៀត​? យើង​ចង់បង្ហាញ​ពីអ្វី​ដែល​យើង​មាននៅ​ក្នុង​ចិត្ត​។ បំណង​របស់​កីឡាករ​របស់ខ្ញុំ​គឺ​ពិតជា​ខ្ពស់​និង​យើង​មានឱកាស​ដ៏​អស្ចារ្យ​"៕

ប្រភព៖ The Sun

មតិយោបល់