គ្រោះថ្នាក់ចរាចរណ៍ផ្លូវទឹក រវាងសាឡង់ដឹកខ្សាច់ និងទូកនេសាទបណ្តាលឱ្យបាត់ខ្លួន៣នាក់

​កណ្តាល ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវទឹក រវាងទូកនេសាទ និងសាឡង់ដឹកខ្សាច់ កើតឡើង​ នាវេលាទៀបភ្លឺ ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៩ ត្រង់ចំណុចភូមិព្រែកថោង ឃុំព្រែកលួង ស្រុកខ្សាច់កណ្តាល។ 

​ប៉ូលិសនិយាយថា​ គ្រោះថ្នាក់នេះ បង្កឡើងដោយសាឡង់ដឹកខ្សាច់ ពណ៌ បៃតងចាស់ បើកបរដោយឈ្មោះ ចាំយុំសឺង ភេទប្រុស អាយុ៤៣ឆ្នាំ សញ្ជាតិយួន មានទីលំនៅក្នុងខេត្តតាំងថាន់បេ (ប្រទេសវៀតណាម) បើកបរក្នុងទិសដៅពីត្បូងទៅជើង ហើយរួមដំណើរឈ្មោះ តាំ ធី ភេទស្រី  អាយុ៣៦ឆ្នាំ មានទីលំនៅប្រទេសវៀតណាម​។ 

​លុះមកដល់ចំណុចកើតហេតុ បានបុកជាមួយនឹងទូកនេសាទត្រី ពណ៌បៃតងលាយខៀវ បើកបរដោយឈ្មោះ ស្លេស ម៉ូសា ភេទប្រុស  អាយុ៣៣ឆ្នាំ សញ្ជាតិខ្មែរ នៅភូមិឫស្សីជ្រោយ ឃុំឫស្សីជ្រោយ ស្រុកមុខកំពូល បើកបរក្នុងទិសដៅពីជើងទៅត្បូង រួមដំណើរ ៣នាក់ មាន​ ១.ឈ្មោះ យូ មៃយ៉ាន ភេទស្រី អាយុ២៩ឆ្នាំ នៅភូមិឃុំជាមួយគ្នា, ២.ឈ្មោះ ម៉ូ សាគីរីន ភេទប្រុស អាយុ៧ឆ្នាំ ស្ថិតនៅភូមិឃុំជាមួយគ្នា និង ៣.ឈ្មោះ ម៉ូ សាហារ៉ូន ភេទប្រុស អាយុ០២ឆ្នាំ នៅភូមិឃុំជាមួយគ្នា (បាត់ខ្លួនរកមិនទាន់ឃើញ)។

​តាមការសន្និដ្ឋានរបស់សម្ថតកិច្ចថា ជនល្មើសបើកបរសាឡង់ដឹកខ្សាច់ ដោយខ្វះការប្រុងប្រយ័ត្ន​។ ចំណែកវត្ថុតាងត្រូវបានសមត្ថកិច្ចជំនាញ យកមករក្សាទុកអធិការដ្ឋានប៉ូលិសស្រុកខ្សាច់កណ្តាល៕


 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab