របួសធ្ងន់ស្រាល៤នាក់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ម៉ូតូបុកម៉ូតូនៅស្រុកពញាឮ

​កណ្ដាលៈ បុរសម្នាក់រងរបួសធ្ងន់ និង៣នាក់ទៀតរងរបួសស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយរវាងម៉ូតូបុកម៉ូតូគ្នាកើតឡើង នៅវេលាម៉ោង២ និង៣០នាទីរសៀល ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៩ លើផ្លូវលេខ១៥១ ស្ថិតក្នុងភូមិវាលថ្មី ឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្ដាល​។

​ប៉ូលិសនិយាយថា​ ជនរងគ្រោះរងរបួសធ្ងន់ឈ្មោះ អាន សុខជា ភេទប្រុស អាយុ២៤ឆ្នាំ បើកបរម៉ូតូម៉ាក SUZUKI NEX ធុនសេ១១០ ស៊េរីឆ្នាំ២០១៧ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1GH-1835 មានអ្នករួមដំណើរម្នាក់ឈ្មោះ ស្រេង សុផុន ភេទប្រុស អាយុ២២ឆ្នាំ (រងរបួសស្រាល)។ ជនរងគ្រោះទាំង២នាក់មានទីលំនៅភូមិស្រះពោធិ៍ ឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្តាល​។ 

​ចំណែកភាគីម៉ូតូម្ខាងទៀតម៉ាក HONDA DREAM  សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1AA-7723 បើកបរដោយឈ្មោះ ទ្រុយ សុខា ភេទប្រុស អាយុ៣២ឆ្នាំ (រងរបួសស្រាល) មានអ្នករួមដំណើរម្នាក់ឈ្មោះ ធឿន ឆៃយ៉ា ភេទប្រុស អាយុ៦ឆ្នាំ (រងរបួសស្រាល)។ ជនរងគ្រោះទាំង២នាក់ត្រូវជាឪពុកកូននឹងគ្នាមានទីលំនៅភូមិវាលថ្មី ឃុំភ្នំបាទ ស្រុកពញាឮ ខេត្តកណ្តាល។

​សាក្សីនិយាយថា​ គាត់បានឃើញអ្នកបើកបរម៉ូតូម៉ាក HONDA DREAM ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ១៥១ លុះមកដល់ចំណែកកើតហេតុ ក៏បានបើកឆ្លងផ្លូវក្នុងទិសដៅពីកើតទៅលិច ដោយពុំមើលមុខមើលក្រោយនោះទេ។ ខណៈនោះក៏បានបុកម៉ូតូមួយគ្រឿងទៀតម៉ាក SUZUKI NEX បើកបរក្នុងទិសដៅពីត្បូងទៅជើងបុកពេញមួយទំហឹង បណ្ដាលឱ្យជនរងគ្រោះជាអ្នកបើកបរម៉ូតូ SUZUKI NEX ទទួលរងរបួសធ្ងន់ និងអ្នករួមដំណើរជាមួយរងរបួសស្រាល រីឯភាគីខាងម៉ូតូម៉ាក HONDA DREAM និងអ្នករួមដំណើររងរបួសស្រាល។

​ក្រោយពីមានហេតុការណ៍កើតឡើង ជនរងគ្រោះរងរបួសធ្ងន់និងស្រាលត្រូវបានរថយន្ដសាមុយដឹកបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យឯកជនក្នុងឃុំភ្នំបាត ។ ចំណែកឯមធ្យោបាយពាក់ព័ន្ធទាំង២គ្រឿង ត្រូវបានប៉ូលិសជំនាញចរាចរណ៍ ចុះធ្វើការវាស់វែង និងកសាងឯកសារដកហូតយកទៅរក្សាទុកនៅអធិការដ្ឋានស្រុក ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕


 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab