មន្ត្រីយោធាម្នាក់ជួបគ្រោះថ្នាក់ចរាចរណ៍ត្រូវរថយន្តឡិចស៊ីសបើកបុកបាត់បង់ជីវិត

​ពោធិ៍សាត់​ ៖ មន្ត្រីយោធាបម្រើការងារនៅសឹករងខេត្តម្នាក់បានបាត់បង់ជីវិតភ្លាមនៅនឹងកន្លែងក្នុងហេតុគ្រោះថ្នាក់ចរាចរណ៍កើតឡើងកាលពីថ្ងៃ​ទី១២ ខែ​មករា ឆ្នាំ២០១៩ នៅចំណុចម្តុំស្វាយប៉ាកលើផ្លូវជាតិលេខ១៥៥ (ចន្លោះគីឡូម៉ែត្រ លេខ១៨-១៩) ស្ថិតក្នុងភូមិស្វាយប៉ាក ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ 

​ប្រភពព័ត៌មានបានឱ្យដឹងថា ដំបូងមានរថយន្តម៉ាកឡិចស៊ីស RX 300 ពណ៌ទឹកមាស ស្លាកលេខ ភ្នំពេញ 2G-8947 បើកបរទិសដៅពីជើងទៅត្បូង​។ លុះមកដល់ចំណុចខាងលើបាន បុកម៉ូតូម៉ាកហុងដាC125 ពណ៌ខ្មៅស៊េរី២០១៥ ស្លាកលេខ ពោធិ៍សាត់ 1E-4856 បើកបរពីត្បូងទៅជើងជិះ ម្នាក់ឯង ដោយឈ្មោះ សេង សារឿន (ហៅ សឺង)ភេទប្រុស អាយុ៥៦ ឆ្នាំ រស់នៅភូមិរលាបសង្កាត់រលាប ក្រុងពោធិសាត់ ខេត្តពោធិ៍សាត់ បណ្តាលឱ្យបាត់បង់ជីវិតនៅកន្លែងកើតហេតុ។ 

​ក្រោយពេលកើតហេតុអ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់ដោយបន្សល់ទុករថយន្តបង្កនៅកន្លែងកើតហេតុ។ សមត្ថកិច្ចបញ្ជាក់ថា កត្តាគ្រោះថ្នាក់ នេះបណ្តាលមកពី មូលហេតុអ្នកបើកបរម៉ូតូមិនប្រកាន់ស្តាំ។ចំពោះ វត្ថុតាងទាំង២ សមត្ថកិច្ចយកមករក្សាទុកនៅអធិការដ្ឋានប៉ូលិសស្រុក ភ្នំក្រវាញដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab