ឃាត់ជនសង្ស័យម្នាក់ក្នុងករណីជួញដូរគ្រឿងញៀននៅ​ស្រុកមេមត់

ត្បូងឃ្មុំ​ ៖​ កម្លាំងប៉ូលិសជំនាញផ្នែកប្រឆាំងគ្រឿងញៀនស្រុកសហការជាមួយកម្លាំងប៉ូលិសផ្នែកសណ្តាប់ធ្នាប់ ​​ស្រុកមេមត់ បាន​ចុះល្បាតត្រូតពិនិត្យឆែកឆេរត្រង់ចំណុចស្ពានជ្រីវស្ថិតនៅភូមិចង្កំស្ពាន ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានឃាត់ខ្លួនជនសង្ស័យ​ម្នាក់ករណី​ជួញដូររក្សាទុកដឹកជញ្ជូនដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ នៅថ្ងៃទី១២ខែមករា​ ឆ្នាំ​២០១៩​ វេលា​ម៉ោង៨ និង៣០នាទីយប់។ 

ប៉ូលិសនិយាយថា​ ជនសង្ស័យឈ្មោះ ហ៊ាង ឃី ភេទ​ប្រុស​ អាយុ​២៥ឆ្នាំ ជនជាតិ​ខ្មែរ​ រស់នៅ​ភូមិក្រញូងសែនជ័យ ឃុំក្រញូង សែនជ័យ ស្រុកស្នួល ខេត្តក្រចេះ និងបានដកហូតម្សៅក្រាមពណ៌សសង្ស័យ ថាជាថ្នាំញៀនចំនួន០២កញ្ចប់។ 

បច្ចុប្បន្នជនសង្ស័យ​បាន​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​ប៉ូលិស​ស្រុកមេមត់​ដើម្បី​អនុវត្ត​តាម​នីតិ​វិធី​៕
 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab