បុរសជាឪពុកលង់ទឹកទន្លេបាត់បង់ជីវិតខណៈយកបាយទៅកូនកំពុងស្រោចទឹកពោតនៅលើកោះ

​កណ្ដាល​ ៖ បុរសជាឪពុកក្មេកម្នាក់យកបាយឱ្យកូនប្រសារដែលកំពុងស្រោកទឹកពោតនៅលើកោះ ឆ្លងទន្លេមេគង្គមិនប្រយ័ត្ន បណ្ដាលឱ្យលង់ទឹកស្លាប់ កាលពីថ្ងៃអាទិត្យ ទី១៣ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង១ និង៣០នាទីរសៀល ស្ថិតក្នុងភូមិជ្រោយពិសី ឃុំទឹកឃ្លាំង ស្រុកល្វាឯម ខេត្តកណ្តាល​។

​ប៉ូលិសនិយាយថា ជនរងគ្រោះឈ្មោះ ទេព ភិន ភេទប្រុស អាយុ៥៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិជ្រោយពិសីឃុំ ទឹកឃ្លាំង ស្រុកល្វាឯម ខេត្តកណ្ដាល។

​ប៉ូលិសបន្ដថា នៅ វេលាម៉ោង១២និង១៥នាទីថ្ងៃត្រង់ ប្រពន្ធជនរងគ្រោះ បានឱ្យជនរងគ្រោះយកបាយទៅឱ្យកូនប្រសារ ដែលកំពុងស្រោចទឹកពោតនៅលើកោះ ដដោយជនរងគ្រោះបានឆ្លងទន្លេដែលមានជម្រៅទឹកត្រឹម​ ក។​ មកដល់វេលាម៉ោង១ និង១៥នាទីរសៀល បុរសជាកូនប្រសារបានឃើញជនរងគ្រោះជាឪពុកក្មេកបម្រុងចុះទឹកឆ្លងទន្លេដែរ តែពុំចាប់អារម្មណ៍នោះទេ​។ 

​លុះបានប្រហែល៥នាទីក្រោយ បុរសជាកូនប្រសារមិនបានឃើញជនរងគ្រោះ គាត់មានការសង្ស័យ ក៏អុំទូកមកសួរនាំម្ដាយក្មេកនៅឯផ្ទះ ភ្លាមនោះម្ដាយក្មេកដែលត្រូវជាប្រពន្ធជនរងគ្រោះថា «ឳពុកឯង (ជនរងគ្រោះ) បានយកបាយទៅឱ្យកូនហើយ»​។ ដោយពុំឃើញជនរងគ្រោះត្រឡប់មកក៏នាំគ្នាទៅរកនៅក្នុងទន្លេក៏បានឃើញជនរងគ្រោះ រួចក៏បានស្រង់យកមកលើគោក និងធ្វើចលនាសង្គ្រោះ តែជនរងគ្រោះបានស្លាប់បាត់ទៅហើយ​។

​ក្រោយពីប៉ូលិសជំនាញស្រុកបានទទួលព័ត៌មានករណីខាងលើ ភ្លាមនោះ កម្លាំងប៉ូលិសជំនាញក៏ចុះធ្វើការពិនិត្យ និងកោសល្យវិច័យ រួចបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែន​។ បន្ទាប់ពីពិនិត្យចប់សាកសពជនរងគ្រោះ ត្រូវបានប្រគល់ទៅដល់ក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី​៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab