ឆក់យក iPhone X ពីជនបរទេសត្រូវប៉ូលិសព្រហ្មទណ្ឌវ៉ៃខ្នោះបាន២នាក់

ភ្នំពេញ​ ៖​ កម្លាំងប៉ូលិសការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃនាយកដ្ឋានប៉ូលិសព្រហ្មទណ្ឌក្រសួង បានចាប់ខ្លួនជនសង្ស័យ២នាក់ ក្រោយពីបានធ្វើសកម្មភាពឆក់ទូរស័ព្ទជនបរទេស​ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង១០ និង៣០​នាទីយប់ ត្រង់ចំណុចមុខសាលាចតុមុខ​ ផ្លូវ​ ព្រះនរោត្តម ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ 

​ប៉ូលិសនិយាយថា ជនសង្ស័យចំនួន០២នាក់រួមមានឈ្មោះ សុខ​ ឧត្តម ភេទប្រុស អាយុ១៥ឆ្នាំ និងឈ្មោះ ផាំ​ មិនកង ភេទប្រុស អាយុ១៦ឆ្នាំ។ សម្ភារៈដកហូតមាន ទូរស័ព្ទដៃជនរងគ្រោះ ម៉ាក iPhone X ពណ៌ខ្មៅ បានប្រគល់ឱ្យម្ចាស់ដើមវិញ និងម៉ូតូធ្វើសកម្មភាពម៉ាកស៊ុយសូគីនិច​ ពណ៌​ទឹកប្រាក់​ ពាក់ស្លាកលេខ ភ្នំពេញ 1GO-9567 ជារបស់ជនល្មើសធ្វើសកម្មភាព​។ 

​បច្ចុប្បន្ន ជនសង្ស័យ និងសម្ភារៈដកហូតខាងលើ ប៉ូលិសការិយាល័យបានសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី៕


 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab