ជំពាក់លុយគេ​, ម្ចាស់លុយទៅទារលួងលោមស្ត្រីម្ចាស់បំណុលទៅគុម្ពចេក​ រួចកាប់ឱ្យរបួស

​តាកែវ ៖ កម្លាំងប៉ូលិសស្រុកគិរីវង់ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីប្រើអំពើហិង្សាដោយចេតនា លួងលោមស្ត្រីម្ចាស់បំណុលទៅគុម្ពចេក​ រួចកាប់ឱ្យរបួស​ ប្រព្រឹត្តនៅភូមិតាអូរខាងត្បូង ឃុំតាអូរ ស្រុកគិរីវង់ ខេត្តតាកែវ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង ៤ និង២៥នាទី ល្ងាច។ 

​ប៉ូលិសនិយាយថា​ ជនសង្ស័យឈ្មោះ យុង ដុស ភេទប្រុស អាយុ៤៣ឆ្នាំ រស់នៅភូមិ ឃុំកើតហេតុ បានធ្វើសកម្មភាពកាប់នឹងវាយទៅលើ ជនរងគ្រោះឈ្មោះ ម៉ៅ គឹមហឿន ហៅ(ប៉ិច) ភេទស្រី អាយុ៥៨ឆ្នាំ នៅភូមិឃុំជាមួយគ្នា បណ្ដាលឱ្យរងរបួសធ្ងន់។ 

​ក្រោយឃាត់ខ្លួន ជនសង្ស័យបានសារភាពថា មូលហេតុដែលឈានដល់បង្កហិង្សា គឺមកពីរូបគេខឹងនឹងជនរងគ្រោះទៅទារប្រាក់ដែលជនល្មើសជំពាក់ ចំនួន៣៦៥០០រៀល ដោយជនល្មើសបានលួងលោមជនរងគ្រោះទៅកាប់ចេកពីរនាក់នៅខាងក្រោយផ្ទះរួចធ្វើសកម្មភាពកាប់តែម្ដង។ 

​បច្ចុប្បន្ន ជនសង្ស័យខាងលើកម្លាំងប៉ូលិសជំនាញកំពុងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមច្បាប់៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab