ឃាត់ខ្លួនជនសង្ស័យ ៤ នាក់ពាក់ព័ន្ធគ្រឿងញៀននៅស្រុកកំពង់ត្រាច

​កំពត ៖ កម្លាំងប៉ូលិសជំនាញខេត្ត សហការជាមួយកម្លាំងប៉ូលិសស្រុកកំពង់ត្រាច បានបង្ក្រាបករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន ឋិតក្នុងភូមិពពូល ឃុំដំណាក់កន្ទួតខាងជើង ស្រុកកំពង់ត្រាច ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន ០៤ នាក់ និងដកហូតថ្នាំញៀនចំនួន ១៧ កញ្ចប់ (ធំ ០៥ កញ្ចប់) ដាវ ០២ ដើម គ្រាប់បែក ០១ គ្រាប់ និងរថយន្ត ០១ គ្រឿង នៅថ្ងៃទី ១២ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង ១១ និង១៥ នាទី​។ 

​ប៉ូលិសនិយាយថា​ ជនសង្ស័យ ១.ឈ្មោះ ខាត់ ប្រុស អាយុ ២៥ ឆ្នាំ ភេទប្រុស នៅភូមិ-ឃុំកើតហេតុខាងលើ​, ២.ឈ្មោះ សូត្រ ចិត្រ ភេទប្រុស អាយុ ២៦ ឆ្នាំ នៅភូមិបុរីសំបូរមាស ស្ពានដែកចំការដូង រាជធានីភ្នំពេញ​, ៣.ឈ្មោះ រុន សំណាង ភេទប្រុស អាយុ ២២ ឆ្នាំ នៅភូមិបន្ទាយ ឃុំជីខ្មា ស្រុកត្រាំងខេត្តតាកែវ និង៤.ឈ្មោះ លាវ កេត ភេទប្រុស អាយុ ២៥ ឆ្នាំ នៅភូមិជ្រៃកោង សង្កាត់ចោមចៅ រាជធានីភ្នំពេញ។ 

​បច្ចុប្បន្ន សមត្ថកិច្ចបានកសាងសំណុំរឿងដើម្បីអនុវត្តតាមនីតិវិធីច្បាប់​៕


 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab