adverise with khmeread 1

Ronaldo រំកិល​មក​ចំណាត់ថ្នាក់​ទី​ពីរ​ជា​កីឡាករ​ស៊ុត​បញ្ចូល​ទី​ច្រើនជាងគេ​ក្នុង​ក្របខ័ណ្ឌ La Liga

​ខ្សែប្រយុទ្ធ​សង្ហា Cristiano Ronaldo បានបង្ហាញ​ទម្រង់​លេង​ដ៏​អស្ចារ្យ​នៅ​ទឹកដី Santiago Bernabéu កាលពី​យប់​ថ្ងៃ​សៅរ៍​។ តារា​សញ្ជាតិ​ព័រ​ទុយ​ហ្គា​ល់​រូបនេះ​រកបាន​បួន​គ្រាប់​ក្នុងការ​ប្រកួត​ជាមួយ Celta និង​បាន​ឡើងទៅ​លេខ​មួយ​ជា​កីឡាករ​រក​គ្រាប់​បាល់​ច្រើនជាងគេ​ក្នុង​រដូវ​កាល​នេះ​ជាមួយ ២៧ គ្រាប់​ក្នុង​ក្របខ័ណ្ឌ La Liga ព្រមទាំង​តំបន់​អឺរ៉ុប​ទៀតផង​។​

​ស្ថិតិ​ទាំងនេះ​បង្ហាញថា គាត់​កំពុង​នាំមុខ​ក្នុងការ​ប្រជែង​យក​ស្បែកជើង​មាស​ពី​កីឡាករ Jonas របស់​ក្លឹប Benfica​។​

Ronaldo ក៏បាន​ដណ្តើម​កន្លែង​ទី​ពីរ​របស់​វីរៈបុរស​ក្រុម Athletic Bilbao លោក Zarra ជា​អ្នក​ដែល​រក​គ្រាប់​បាល់​ច្រើនជាងគេ​ក្នុងប្រទេស​អេ​ស្ប៉ា​ញ​ជាមួយ​គ្រាប់​បាល់​សរុប ២៥៣ គ្រាប់​។ បុរស​តែ​ម្នាក់​គត់​ដែល​ស្ថិតនៅ​ពីលើ​គាត់​គឺ​កីឡាករ Leo Messi ជាមួយ​គ្រាប់​បាល់​សរុប​នាពេលនេះ​គឺ ៣០០ គ្រាប់​៕

 

adverise with khmeread
ប្រភព៖ Marca

មតិយោបល់