អ្នកវិទ្យាសាស្ត្រអះអាងថា ព្រះអាទិត្យនឹងក្លាយជាដុំគ្រីស្តាល់នៅ១០ពាន់លានឆ្នាំទៀត

អ្នកវិទ្យាសាស្ដ្ររកឃើញថា ព្រះអាទិត្យនឹងក្លាយជា "ដុំគ្រីស្ទាលមួយ" នៅ ១០ ពាន់លានឆ្នាំទៀត នៅពេលវាងាប់។

ក្រុមតារាវិទូបានរកឃើញភស្តុតាងដោយផ្ទាល់ដំបូង ដែលថាផ្កាយចាស់ប្រែទៅជាថ្មនៅពេលដែលពួកវាអស់ឥន្ធនៈ ហើយចាប់ផ្ដើមត្រជាក់។

ក្រុមអ្នកវិទ្យាសាស្ដ្របានឆ្លុះកែវយឹតអវកាស Gaia មើលលើភពតឿពណ៌សចំនួន ១,៥ ម៉ឺនដែលនៅឆ្ងាយពីភពផែនដី ៣០០ ឆ្នាំពន្លឺ។

ពួកគេបានរកឃើញចំនួនភពយ៉ាងច្រើនបង្ហាញសញ្ញា ដែលពួកវាឡើងត្រជាក់ និងបង្ហាញសញ្ញាក្លាយជាដុំថ្ម។

អ្នកវិទ្យាសាស្ដ្រ Pier-Emmanuel Tremblay មកពីសាកលវិទ្យាល័យ Warwick ផ្នែករូបវិទ្យានិយាយថា ការអង្កេតបានបង្ហាញដោយទ្រឹស្ដីអាយុ ៥០ ឆ្នាំមួយ។

Tremblay និយាយថា "នេះជាភស្ដុតាងដោយផ្ទាល់ដំបូង ដែលភពតឿគ្រីស្ទាលពណ៌ស ផ្លាស់ប្ដូរពីវត្ថុរាវទៅរឹង។ គេបានទស្សន៍ទាយ ៥០ ឆ្នាំមកហើយ ថាយើងគួរអង្កេតលើភពតឿពណ៌សទាំងកញ្ចុំ និងពណ៌ជាក់លាក់របស់ពួកវា ហើយបច្ចុប្បន្នវាដូចការអង្កេតរបស់ពួកយើងអ៊ីចឹង"។

"ភពតឿពណ៌សទាំងអស់នឹងក្លាយជាទៅជាដុំគ្រីស្ទាល់នៅចំណុចណាមួយក្នុងការវិវត្តរបស់ពួកវា បើទោះជាភពតឿពណ៌សដ៏ច្រើនសម្បើមទាំងនោះ ឆ្លងកាត់ដំណើរការនេះឆាប់រហ័សក៏ដោយ"។

"ហើយនេះមានន័យថា ភពតឿពណ៌សរាប់ពាន់លានក្នុងកាឡាក់ស៊ីរបស់ពួកយើងបានបញ្ចប់ការវិវត្តន៍របស់ពួកវា និងក្លាយជាដុំគ្រីស្ទាលមូលនៅលើមេឃរបស់ពួកយើង"។

"ព្រះអាទិត្យខ្លួនវា ក៏នឹងក្លាយជាគ្រីស្ទាលដូចភពតឿៗទាំងនោះដែរ នៅប្រមាណជា ១០ ពាន់លានឆ្នាំទៀត"៕

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...