adverise with khmeread 5

របៀបបង្ហាញឯកសារដែលជាប់ Hidden ដោយមេរោគកុំព្យូទ័រ ហើយមិនអាចដោះបាន

    អ្នកប្រើ Flash Drive មួយចំនួនធំមិនបានដឹង និងមិនបានប្រុងប្រយ័ត្នឡើយចំពោះឯកសាររបស់ខ្លួនដែលទុកនៅក្នុង Flash Drive របស់ខ្លួន។ ជួនកាលអាចត្រូវបានមេរោគបំផ្លាញឯកសារនោះទៀតផង។ ប៉ុន្ដែយ៉ាងណាមានមេរោគមួយដែលសកម្មជាងគេទៅលើអ្នកប្រើ Flash Drive នោះគឺ ជាប់ Hidden ឯកសារខ្លួនហើយមិនអាចដោះ Hidden នោះតាមវិធីធម្មតាបាន។ ហើយមេរោគដែលធ្វើអោយឯកសារទៅជាបែបនោះ មានឈ្មោះថា HFV(Hidden Folder Virus) ដែលមានប្រភេទជា Win32:Atraps-PZ[Trojan]។ ដូច្នេះខាងក្រោមនេះគឺជាវិធីដោះស្រាយ៖

- ទី១ អ្នកត្រូវបង្កើត Text មួយ ដោយចុចលើ Right Click Mouse ហើយចុច លើ New => Text Document ។
រូបទី១

- ទី២អ្នកចូលទៅ File Text នោះ ហើយធ្វើការសរសេរនូវពាក្យ attrib -s -r -h -a *.* /s /d ។
រូបទី២

- ទី៣បន្ទាប់ពីសរសេរហើយអ្នកធ្វើការ Save វាទុក បន្ទាប់មកទៀតកែ File extension របស់វាពី .txt ទៅជា .bat។
រូបទី៣

- ទី៤បន្ទាប់ពីកែ File extension ហើយ copy file នោះទៅកន្លែងដែលអ្នកចង់ដោះ Hidden ចេញជាការស្រេច។
រូបទី៤


រូបទី៥


រូបទី៦


រូបទី៧

 
adverise with khmeread

មតិយោបល់