7

ប្រិយមិត្ត​ទាំងសងខាង​បែកក្បាល​ដូចគ្នា​មុន​ជំនួប​រវាង Spurs និង Arsenal ដែល​បញ្ចប់​ទៅក្នុង​លទ្ធផល ២-២

​ខ្សែប្រយុទ្ធ Arsenal កីឡាករ Alexis Sanchez បា​នរក​គ្រាប់​បាល់​ទីមួយ​របស់ខ្លួន​ក្នុង​រដូវ​កាល​នេះ​គិត​ចាប់តាំងពី​ខែតុលា​មក​ដើម្បី​ជួយសង្គ្រោះ​លទ្ធផល​មក ២-២ ជាមួយ Spurs ក្នុងជំនួប​អ្នកជិតខាង​ក្រុង​ឡុង​ដ៍​ភាគ​ខាងជើង​ដែល​ពោរពេញ​ទៅដោយ​ភាពជូរចត់​និង​ល្អមើល​។​

Arsenal បាន​នៅសល់​គ្នា ១០ នាក់​បន្ទាប់ពី Francis Coquelin ទទួលបាន​កាត​ក្រហម​និង​បានអនុញ្ញាត​ឲ្យ Spurs ឆ្លៀតឱកាស​រកបាន​ពីរ​គ្រាប់​ក្នុង​រយៈពេល​ពីរ​នា​ទី​បន្ទាប់ពី​កីឡាករ Aaron Ramsey ស៊ុត​បើកឆាក​ក្នុង​តង់​ទីមួយ​។​

​ប៉ុន្តែ​កម្លាំងចិត្ត​ប្រយុទ្ធ​របស់​កាំភ្លើង​ធំ​បានធ្វើ​ឲ្យ​ក្រុម​នេះ​តាម​ស្មើ ១៤ នាទី​ក្រោយ ជាមួយ​ការ​ស៊ុត​មួយ​ជើង​របស់ Sanchez មួយ​ស្មើ​ជាមួយ​អ្នកចាំទី Hugo Lloris ធ្វើ​ឲ្យ​ការប្រកួត​នេះ​កាន់តែ​ល្អមើល ប៉ុន្តែ​ចុងបញ្ចប់​ក្រុម​ទាំងពីរ​រកបាន​តែមួយ​ពិន្ទុ​ម្នាក់​ប៉ុណ្ណោះ​។​

​ប៉ុន្តែ​ងាកមើល​មុន​ការប្រកួត​ចាប់ផ្តើម ក្រុម​ប្រិយមិត្ត​ទាំងពីរ​ក្លឹប​បាន​ទាស់​គ្នា​នៅក្រៅ​ទីលាន​បើទោះជា​មានការ​អន្តរាគមន៍​ពី​សំណាក់​នគរបាល​យ៉ាងណាក៏ដោយ​។​

​យ៉ាងហោចណាស់​ប្រិយមិត្ត​ម្នាក់​បាន​បែកក្បាល​និង​បុរស​ពីរ​នាក់​ត្រូវបាន​ឃាត់ខ្លួន​ក្នុងការ​ប៉ះ​ទ​ង្កិ​ច​គ្នា​រវាង​ក្រុម​អ្នកគាំទ្រ Spurs និង Arsenal​។

​ជាទូទៅ​ប្រិយមិត្ត​កាំភ្លើង​ធំ​ត្រូវបាន​ការពារ​ដោយ​ប៉ូលិស​ក្រុង​ខណៈ​ពួកគេ​ធ្វើដំណើរ​ទៅក្នុង​កីឡដ្ឋាន​ដើម្បី​ចៀសវាង​គ្រោះថ្នាក់​ដោយ​ចៃដន្យ​ណាមួយ​៕

 

ប្រភព៖ Talksport,Dailymail

មតិយោបល់