adverise with khmeread 31e680c100000578 0 image a 6 1457211624079

Niall Horan តារាចម្រៀង​ក្រុម One Direction ឈរ​នោម​តាមផ្លូវ​ពេលដើរលេង​ដាច់​យប់​ជាមួយ​ស្រី​ស្អាត​មួយ​ហ្វូង​!

​    ​គាត់​មើលទៅ​សប្បាយ​អស់ដៃ​ខ្លាំងណាស់ ខណៈដែល​ក្រុម One Direction បាន​ពន្យារពេល​នៃ​ការប្រគុំ​តន្ត្រី​របស់ខ្លួន​នៅ​អាមេរិក​។ 

​    ​ហើយ Niall Horan បាន​ឆ្លៀតឱកាស​ទំនេរ​របស់ខ្លួន​សប្បាយ​យ៉ាង​អស់ដៃ​នៅ​ក្លឹប​រាត្រី 1Oak ក្នុង​សង្កាត់ West Hollywood នៃ​ទីក្រុង​ឡូ​ស​អ៊ែន​ជែ​ឡេស​កាលពី​យប់​ថ្ងៃ​សុក្រ​រួមជាមួយ​ស្រី​ស្អាត​ស្រស់​សោភា​មួយ​ហ្វូង​។ 

​    ​តារាចម្រៀង​រូបនេះ​បាន​ព្យាយាម​លៃលក​ដើរ​ចេញពី​ហ្វូង​ស្រី​ស្អាត​បានសម្រេច​ដើម្បី​ចេញ​ដោះ​ទុក​សត្វ​នៅ​កន្លៀត​ជញ្ជាំង​ចំណត​ឡាន​ទំនេរ​មួយ​។​

​    ​Niall បាន​រូត​ខោ​ទាញ​អា​អូន​តូច​បាញ់នោម​ដាក់​ជញ្ជាំង​ធ្វើ​ព្រងើយ ប៉ុន្តែ​រំពេច​នោះ​តារាចម្រៀង​អៀរ​ឡង់​វ័យ​២២​ឆ្នាំ​រូបនេះ​បាន​ងាកក្រោយ​ឃើញ​អ្នក​លួច​ប្រមាញ់​រូបថត​កំពុង​ចាប់​សកម្មភាព​នោម​របស់ខ្លួន រួច​ហើយក៏​ធ្វើ​ពើ​ជា​ចាកចេញ​ទៅរក​បង្គន់​អនាម័យ​ត្រឹមត្រូវ​ឡើងវិញ​។​

​    ​ក្រោយមក​រូបគេ និង​គូកន​ជា​ស្រី​ស្អាត និង​ប្រុសៗ​ប៉ុន្មាន​នាក់​ទៀត​បាន​បន្ត​ដើរ​តាមផ្លូវ​ជជែក​គ្នា​លេង​ធ្វើ​ដូច​អត់​មានរឿង​អ្វី​កើតឡើង​៕

  

adverise with khmeread
ប្រភព៖ ដេលីមែល

មតិយោបល់