គ្រាប់ពូជរុក្ខជាតិ ដែលចិនយកទៅដាំលើឋានព្រះចន្ទ ចាប់ផ្តើមដុះពន្លកហើយ

ទីភ្នាក់ងារអវកាសជាតិរបស់ចិននិយាយថា គ្រាប់ពូជដែលត្រូវបានយកទៅឋានព្រះចន្ទដោយយានអវកាស Chang'e-4 របស់ចិន បានដុះពន្លក។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC កាលពីថ្ងៃអង្គារទី១៥មករា។

វាជាលើកដំបូងហើយដែលជីវសាស្រ្តផ្សេងៗបានលូតលាស់នៅលើភពព្រះចន្ទ ហើយត្រូវបានគេមើលឃើញថាជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកការរុករកអវកាសរយៈពេលយូរអង្វែង។

យាន Chang'e 4 គឺជាបេសកកម្មលើកដំបូង ដែលបានចុះចត និងស្វែងរកផ្នែកខាងៗរបស់ព្រះចន្ទ បែរមុខឆ្ងាយពីផែនដី។

វាបានចុះចតនៅថ្ងៃទី ៣ មករា ដោយយកឧបករណ៍ដើម្បីវិភាគភូគព្ភសាស្រ្តរបស់តំបន់ម្ខាងទៀតរបស់ព្រះចន្ទ។

ពីមុនរក្ខជាតិបានដាំដុះនៅលើស្ថានីយ៍អវកាសអន្តរជាតិ ប៉ុន្ដែមិនដែលដាំលើឋានព្រះចន្ទទេ។

សមត្ថភាពក្នុងការដាំដុះរុក្ខជាតិនៅលើព្រះចន្ទនឹងក្លាយជាចំណុចសំខាន់សម្រាប់បេសកកម្មអវកាសរយៈពេលវែងដូចជាការធ្វើដំណើរទៅភពព្រះអង្គារ ដែលនឹងចំណាយពេលប្រហែលពីរឆ្នាំកន្លះ។

ហើយវានឹងមានន័យថា អវកាសយានិកអាចមានសក្តានុពលប្រមូលផលម្ហូបអាហាររបស់ខ្លួនផ្ទាល់ នៅក្នុងអវកាសដោយកាត់បន្ថយតម្រូវការត្រឡប់មកផែនដីវិញ ដើម្បីមកយកស្បៀងអាហារ។

យានចុះចតលើឋានព្រះចន្ទរបស់ចិន បានដឹកដីពីផែនដី ដែលផ្ទុកនូវគ្រាប់កប្បាស និងគ្រាប់ដំឡូង ផ្សិត និងដង្កូវនាង។

រុក្ខជាតិទាំងនោះស្ថិតនៅក្នុងធុងបិទជិតមួយនៅលើយាន។ ដំណាំនឹងព្យាយាមបង្កើតដែនជីវសាស្ត្រតូចមួយ ពោលគឺ បរិយាកាសសិប្បនិម្មិតទ្រទ្រង់ដោយខ្លួនវា៕

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...