adverise with khmeread 1

លេច​សុដន់​ទៀតហើយ​! Gigi Hadid ទើបតែ​របូត​អាវ​ចេញ​សុដន់​ថ្មីៗ​នេះ​ឥឡូវ​តារា​បង្ហាញ​ម៉ូត​មួយរូប​ទៀត​ក៏​របូត​ចេញ​វា​ដែរ​!

​    ​នៅពេល​អាជីព​របស់​អ្នក​គឺជា​តារា​បង្ហាញ​ម៉ូត ហានិភ័យ​នៃ​ការ​របូត​អាវ​ខុស​បច្ចេកទេស​គឺ​តែងតែ​អាច​កើតឡើង​ជានិច្ច​។ 

​    ​ដូច្នេះ​តារា​បង្ហាញ​ម៉ូត​ទូទាំង​ឧស្សាហកម្ម​បង្ហាញ​ឈុត​សម្លៀកបំពាក់​ទាំងអស់​ត្រូវ​ប្រាកដ​ឱ្យ​ច្បាស់​ថា អ្នក​រចនា​ម៉ូត  Vivienne Westwood នឹង​ចេញ​មកជួយ​បិទបាំង​ឱ្យ​គ្រប់​ពេលដែល​ជួប​បញ្ហា​ខុស​បច្ចេកទេស​ដូច្នេះ​។

 

​    ​កំពូល​អ្នក​ចៃ្ន​ម៉ូត​សម្លៀកបំពាក់​រូបនេះ​បានបង្ហាញ​ពី​ការជួយ​ដល់​តារា​បង្ហាញ​ម៉ូត​ដែល​ភ្លាត់ស្នៀត​គ្រប់រូប នៅពេល​គាត់​ចេញមក​បាំង​តារា​បង្ហាញ​ម៉ូត​ដែល​ភ័យ​តក់​ស្ល​ត់​មួយរូប ដែល​របូត​ចេញ​សុដន់​មួយ​ចំហៀង​នៅ​កម្មវិធី​បង្ហាញ​ម៉ូត Paris Fashion Week កាលពី​ល្ងាច​ថ្ងៃ​សៅរ៍​ម្សិលមិញ​។ 

​    ​អ្នក​រចនា​ម៉ូត​សក់ស្កូវ​វ័យ ៧៤ ឆ្នាំ​រូបនេះ​បាន​ហក់​ឡើង​មកលើ​វេទិកា​ដើរ​បង្ហាញ​ម៉ូត ខណៈដែល​ការបង្ហាញ​ម៉ូត​សម្លៀកបំពាក់​សម្រាប់​រដូវ​ស្លឹកឈើ​ជ្រុះ​និង​រដូវរងា​របស់លោក​ស្រី​បាន​កំពុង​ប្រព្រឹត្តទៅ​នៅ​រដ្ឋធានី​ប៉ារីស​របស់​បារាំង​។ 

​    ​លោកស្រី​បាន​ស្ទុះ​ទៅរក​តារា​បង្ហាញ​ម៉ូត​សក់ទង់ដែង​ដែល​ភ័យ​ស្លន់ស្លោ​មួយរូប​ដើម្បី​បិទ​ឡេវអាវ ដែល​របូត​ចេញ​សុដន់​លើគោក​នោះ​យ៉ាង​លឿន​បំផុត​។ ក្នុង​គោលបំណង​ការពារ​សេចក្តីថ្លៃថ្នូ​ររ​បស់​តារាង​បង្ហាញ​ម៉ូត​របស់គាត់ លោកស្រី Westwood បាន​សើច​បន្លប់​បញ្ហា​នេះ​រួច​ចុះ​ទៅរក​កន្លែង​អង្គុយ​របស់គាត់​វិញ​យ៉ាង​រហ័ស​។

 

​    ​នេះ​មិនមែនជា​លើកទីមួយ​ទេ​ដែល​តារា​បង្ហាញ​ម៉ូត​ជួប​រឿង​បែបនេះ កាលពីដើម​សប្តាហ៍​នេះ​តារា​បង្ហាញ​ម៉ូត​នាង Gigi Hadid ក៏បាន​ភ្លាត់ស្នៀត​របូត​អាវ​លេច​សុដន់​យ៉ាង​ដូច្នេះ​ដែរ​៕ 

adverise with khmeread
ប្រភព៖ ដេលីមែល

អ្នកនឹងចូលចិត្ត

មតិយោបល់