អង្គការឃ្លាំមើលផលិតផលប្រើប្រាស់ហុងកុងប្រាប់ពួកអ្នកដុតនំប្តូរគ្រឿងផ្សំ ព្រោះនំធុងនិងនំកញ្ចប់របស់ពួកគេផ្ទុកសារធាតុគីមីបង្កមហារីក

អង្គការឃ្លាំមើលផលិតផលប្រើប្រាស់របស់ហុងកុង បានស្នើឱ្យក្រុមហ៊ុនផលិតនំផ្លាស់ប្តូរគ្រឿងផ្សំរបស់ពួកគេ ដែលប្រើប្រាស់ដើម្បីបង្កើតនំធុង និងនំកញ្ចប់ បន្ទាប់ពីនំយ៉ាងហោចណាស់ចំនួន ៥០ប្រភេទដែលដាក់លក់នៅក្នុងទីក្រុងមួយនេះ ត្រូវបានគេរកឃើញមានផ្ទុកសារធាតុបង្កមហារីក។

កាលពីថ្ងៃអង្គារ ក្រុមប្រឹក្សាផលិតផលប្រើប្រាស់មួយនេះបាននិយាយថា ពួកគេបានរកឃើញសារធាតុ Glycidol និង Acrylamide ដែលជាផលិតផលគីមីពាក់កណ្តាលសម្រេចនៃដំណើរការផលិតនំទាំងនោះ ដែលបង្កើនហានិភ័យនៃជំងឺមហារីក ស្ទើរ ៩០ភាគរយនៃប្រភេទនំចំនួន ៥៨ប្រភេទ ដែលត្រូវបានពិសោធន៍ក្នុងចន្លោះខែសីហា និងតុលាកាលពីឆ្នាំមុន។

ទន្ទឹមនឹងនោះដែរ នំចំនួន ៣៥ប្រភេទត្រូវបានរកឃើញមានផ្ទុកសារធាតុ 3-MCPD ដែលជាផលិតផលគីមីពាក់កណ្តាលសម្រេចដទៃទៀត ដែលអាចប៉ះពាល់ដល់តម្រងនោម និងការមានកូនរបស់បុរស៕

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...