ចង់កម្ចាត់ជាតិអាស៊ីតចេញពីក្នុងខ្លួន រកអាហារសម្បូរជាតិ Alkaline ទាំង២០ប្រភេទនេះ

ក្នុងរាងកាយរបស់យើងត្រូវការជាតិ Alkaline ក្នុងគោលបំណងសម្រាប់ឱ្យមុខងារដំណើរការល្អ។

យ៉ាងណាមិញ ក្នុងករណីដែលមានជាតិអាស៊ីតនៅក្នុងខ្លួនប្រាណ យើងងាយនឹងរងការរលាក និងបញ្ហាជំងឺផ្សេងៗច្រើនណាស់។ របបអាហារបច្ចុប្បន្ន សម្បូរទៅដោយអាហារចៀន អាហារច្នៃ ជាតិស្ករ និងអាហារគ្មានសុខភាពជាច្រើនទៀត ដែលធ្វើឱ្យរាងកាយមានជាតិអាស៊ីត រួមជាមួយភាពស្ដ្រេស សារធាតុគីមី និងរាងកាយមិនសកម្ម។

មនុស្សដែលមានអាស៊ីតក្នុងរាងកាយនឹងមានរោគសញ្ញាដូចខាងក្រោមនេះ។
- ឈឺសន្លាក់
- កើតមុន
- ភ្លេចភ្លាំង ឬវង្វេង
- សាច់ដុំខ្សោយ
- ឈឺក្បាលជារឿយៗ
- ឧស្សាហ៍ផ្ដាសាយ
- អស់កម្លាំងល្ហិតល្ហៃ
- ខ្សោយថាមពល
- ថប់បារម្ភ
- ប្រព័ន្ធរំលាយអាហារខ្សោយ។

អាហារសម្បូរទៅដោយសារធាតុ Alkaline ជួយបំពេញរាល់កង្វះខាតខាងលើនេះ និងជួយបណ្ដេញជាតិពុលពីរាងកាយរបស់អ្នក ជំរុញដល់សុខភាពស្បែក ព្យាបាលការចាល់អាស៊ីតក្រពះ និងកាត់បន្ថយជំងឺពុកឆ្អឹង។

អាហារទាំងនោះរួមមានដូចខាងក្រោមនេះ៖
១. ត្រសក់
២. ល្ហុង
៣. ស្ពែក្រញាញ់
៤. ផ្លែប៉ោម
៥. ស្ពែស្ពីណាច់
៦. ទំពាំងបាយជូរ
៧. ផ្លែបឺរ
៨. ពពួកក្រូច
៩. គ្រាប់អាល់ម៉ុង
១០. ផ្លែគីវី
១១. ជីវ៉ាន់ស៊ុយ
១២. ផ្កាខាត់ណា
១៣. ត្រសក់ស្រូវ
១៤. ស្ពែក្ដោប
១៥. ប៉េងប៉ោះព្រៃ
១៦. ការ៉ុត
១៧. សាលាដ៍​ហ្ស​ង (Watercress)
១៨. ចេក
១៩. ឪឡឹក
២០. និងដំឡូងជ្វា៕

adverise with khmeread

អ្នកនឹងចូលចិត្ត