D5d7228e 6d19 44a4 8ebc d3cfc18b6149

ជនសង្ស័យ​មួយក្រុម​ដេញតាម​វាយ​ប្លន់​យក​ម៉ូតូ​អស់​៣​គ្រឿង​នៅ​២​កន្លែង​ផ្សេងគ្នា​ក្នុង​ទឹកដី​ខណ្ឌដូនពេញ​

    ភ្នំពេញ ៖ ហេតុការណ៍​គួរអោយភ្ញាក់ផ្អើល​មួយ​គឺ​ដោយសារតែ​រយៈពេល​មិន​ដល់​កន្លះ​ម៉ោង​ផង​នោះ គឹ​មាន​ជនសង្ស័យ​មួយក្រុម​បាន​ដេញ​វាយ​ប្លន់​យក​ម៉ូតូ​ពី​យុវជន​មួយក្រុម​២​ដង​នៅ​កន្លែង​ផ្សេងគ្នា​យក​ម៉ូតូ​អស់​៣​គ្រឿង​។​

    ហេតុការណ៍​ទី​១​កើតឡើង​កាលពី​វេលា​ម៉ោង​៤​និង​១០​នាទី រំលង​អា​ធ្រា​ត​ឈានចូល​ថ្ងៃទី​៦ ខែមីនា ឆ្នាំ​២០១៦ ក្បែរ​ផ្សារកណ្តាល ស្ថិតក្នុង​សង្កាត់​ផ្សារកណ្តាល​១ និង​ទី​២​វេលា​ម៉ោង​៤​និង​៤០​នាទី​ថ្ងៃ​ដដែល នៅ​ចំណុច​មុខ​វិមាន​សន្តិភាព តាម​បណ្តោយ​ផ្លូវ​សហ​ព័​ន្ឋ​រុស្ស៊ី​ស្ថិតក្នុង​សង្កាត់​ស្រះចក ខណ្ឌដូនពេញ​។​

    បើតាម​ការ​ឲ្យ​ដឹង​ពី​ក្រុម​ជនរងគ្រោះ​បាន​ឲ្យ​ដឹងថា ដំបូង​ពួកគេ​បាន​ជិះ​ម៉ូតូ​៣​គ្រឿង​មាន​គ្នាច្រើន​នាក់ បាននាំគ្នា​ជិះ​ម៉ូតូ​ដើរលេង ។ ខណៈ​មកដល់​ចំណុច​ក្បែរ​ផ្សារកណ្តាល ស្រាប់​តែមាន​ក្រុម​ជនសង្ស័យ​មាន​គ្នា​ប្រមាណ​ជិត​២០​នាក់ ជិះ​ម៉ូតូ​ជាច្រើន​គ្រឿង​ប្រដាប់​ដោយ​ដាវ​សា​ម៉ូ​រៃ​បានមក​កាប់​ប្លន់​យក​ម៉ូតូ​ម៉ាក​ Zoomer x មួយគ្រឿង​ពី​ពួកគេ​បានសម្រេច​រួច​ក៏​ជិះ​គេចខ្លួន​អស់​តែម្តង តែ​មិនមាន​អ្នករងរបួស​នោះទេ​។​

    ប្រភព​បន្តថា បន្ទាប់ពី​ក្រុម​ជនសង្ស័យ​យក​ម៉ូតូ​ទៅ​បាត់​ពួកគេ​បាន​ទំនាក់ទំនង​ទៅ​មិត្ត​ភក្ត្រ​របស់ខ្លួន​ឲ្យ​មកជួប​ជុំគ្នា​នៅមុខ​វិមាន​សន្តិភាព មិនទាន់​ដឹងអី​ផង​ស្រា​ន់​តែ​ក្រុម​ជនសង្ស័យ​ដដែល​បាន​ជិះ​មក​ឃើញ​ម្តងទៀត វាយ​ប្លន់​យក​ម៉ូតូ​ម៉ា​កនិច​២​គ្រឿង​ទៀត ដោយ​ពួកគេ​នាំគ្នា​រត់ចោល​ម៉ូតូ​ព្រោះ​ភ័យ​ខ្លាំងពេក​ពេល​ឃើញ ក្រុម​ជនសង្ស័យ​ប្រដាប់​ដោយ​ដាវ​សា​ម៉ូ​រៃ​។​

    ក្រោយមក​ក្រុម​ជនរងគ្រោះ​បានរ​ត់ទៅ​ដាក់ពាក្យ​បណ្តឹង​នៅ​ប៉ុស្តិ៍​ស្រះចក ហើយ​ក្នុងករណី​ប្លន់​នេះដែរ សមត្ថកិច្ច​សឹង​មិន​ជឿថា​ជា​ករណី​ប្លន់ ប៉ុន្តែ​ក្រុម​ជនរងគ្រោះ​ថាបើ​មិន​ជឿ​ប្លន់​យ៉ាង​មេច​បើ​យក​ម៉ូតូ​ពួកខ្លួន​អស់​៣​គ្រឿង​ទៅហើយនោះ​។ យ៉ាងណាក៏ដោយ​សមត្ថកិច្ច​នៅ​មិនទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ៕​

អ្នកនឹងចូលចិត្ត

មតិយោបល់