adverise with khmeread 4e2a4c31 5ed2 481d b0d5 d489562df7dd

ប៉ូលិស​ឃាត់​បុរស​៤​នាក់​វ៉ៃតប់​គ្នា​នៅ​កន្លែង​ទាំង​ពិ​ពរ​ណ៌​ថៃ

    កណ្ដាល ៖ ជនសង្ស័យ​៣​នាក់​ត្រូវ​ប៉ូលិស​ស្រុក​កៀន​ស្វា​យា​ត់​ខ្លួន​ក្នុងរ​ណី​ប្រើ​អំពើ​ហិង្សា​ដោយ​ចេតនា កាលពី​វ​លា​ម៉ោង​១០​និង​២០​នាទី​យប់​ថ្ងៃទី​០៥​មីនា​២០១៦​ចំណុច​កន្លែង​តាំង​ពិ​ពរ​ណ៌ ផលិតផល​ថៃ​ក្នុង​បរិវេណ​អនុវិទ្យាល័យ​គគីរ ភូមិ​គគីរ ឃុំ​គគីរ ស្រុក​កៀនស្វាយ ខេត្ដ​កណ្ដាល។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ​គឹម ចាន់​ដា​រ៉ា​​ ភេទ​ប្រុស​អាយុ​៥០​ឆ្នាំ​ ​ជនជាតិខ្មែរ​មុខ​របរ​នគរបាល​ស្រុក​មាន​ទីលំនៅ​ភូមិ​ព្រែកត្រែង ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ ខេត្តកណ្ដាល។​

    ជនសង្ស័យ​២​ក្រុម មាន​គ្នា​០៤​នាក់​គឺ​ក្រុមទី​១-​ឈ្មោះ​ឈិន ស៊ី​លីន ភេទ​ប្រុស​អាយុ​២៣​ឆ្នាំ​ជនជាតិខ្មែរ មុខរបរ ជាង​ម៉ា​ស៊ីន​ត្រជាក់​(​ឃាត់ខ្លួន​)​និង​២.​ឈ្មោះ​ទុយ ភា​រម្យ​ភេទ​ប្រុស​អាយុ​២៤​ឆ្នាំ​ជនជាតិខ្មែរ​មុខរបរ​ជាង​ធ្វើ​ម៉ាប​(​ឃាត់ខ្លួន​)។ អ្នក​ទាំង​០២​មាន​ទីលំនៅ​ភូមិ​កោះ​ប្រាក់ ឃុំ​ភូមិធំ ស្រុក​កៀនស្វាយ​ខេត្ដ​កណ្ដាល។​

    ចំណែក​ក្រុម ទី​ឈ្មោះ​ចក់​សិទ្ធី​ភេទ​ប្រុស​អាយុ​២៨​ឆ្នាំ​ជនជាតិខ្មែរ​មុខរប​កសិករ​(​ឃាត់ខ្លួន​)​និង​២.​ឈ្មោះ​គីម ហួង​ទី​ភេទ​ប្រុស​អាយុ​២៣​ឆ្នាំ​ជនជាតិខ្មែរ​មុខរបរ​គ្រូបង្រៀន​ភាសា​ចិន (​ឃាត់ខ្លួន​)​។ អ្នក​ទាំងពីរ​មាន​ទីលំនៅ​ភូមិ​ដីឥដ្ឋ​កោះ​ផុស ឃុំ​ដីឥដ្ឋ ស្រុក​កៀនស្វាយ ខេត្តកណ្ដាល។​

    ប៉ូលិស​បាន​ថា  នៅ​ថ្ងៃខែ​ឆ្នាំ​វេលា​ម៉ោង​ដូចខាងលើ​ជនសង្ស័យ​ទាំងពី​ក្រុម​បាន​វាយតប់​គ្នា​ទៅវិញទៅមក​នៅ​កន្លែង​រាំ​ធុងបាស់​ក្នុង​ពិធី​តាំង​ពិ​ពណ៌​ខាងលើ ពេលនោះ​កំ​ម្លាំ​ង​នគរបាល​ការពារ​នៅ​ទីនោះ​បាន​ចូលទៅ​ឃាត់​ដើម្បី​បំបែក​គ្នា ស្រាប់តែ​បក្ខពួក​ក្រុម​ជនសង្ស័យ​ទាំង​០២​ក្រុម​បាន​គុប​ដុំថ្ម​មកលើ​កម្លាំង​សមត្ថកិច្ច បណ្ដាល​ឲ្យ​លោក​អនុសេនីយ៍ទោ គឹម ចាន់​ដា​រ៉ា នាយរង​ផ្នែក​ពិនិត្យ​ហេតុ​រងរបួស បែកក្បាល​ដេរ​០៦​ថ្នេរ ភ្លាមនោះ​កម្លាំង​សមត្ថកិច្ច​ប៉ុ​ស្តិ៍​បាន​ឃាត់ខ្លួន​ក្រុម​ជនសង្ស័យ​ទាំង​០៤​នាក់​ខាងលើ​និង​វត្ថុតាង​ដុំ​ថ្ម​៦​ដុំមក​ប៉ុស្តិ៍​ដើម្បី សួរនាំ​និង​បញ្ជូនមក​អធិការដ្ឋាន​បន្ត​ចាត់ការ​តាម​នីតិវិធី ៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់