រស់បានមួយថ្ងៃ ឥឡូវរុក្ខជាតិដែលចិនដាំនៅឋានព្រះចន្ទងាប់អស់ហើយ

ទើបតែមួយថ្ងៃបន្ទាប់ពីបានលាតត្រដាងថា យាន Chang'e-4 របស់ខ្លួនបានចាប់ផ្តើមដាំរុក្ខជាតិលូតលាស់នៅលើឋានព្រះចន្ទនៅក្នុងព្រឹត្តិការណ៍ប្រវត្តិសាស្ត្រជាលើកដំបូង ឥឡូវនេះចិននិយាយថា សំណាបកប្បាសរបស់ខ្លួនបានងាប់ទៅវិញហើយ។

ទីភ្នាក់ងារសារព័ត៌មានស៊ីនហួបាននិយាយថាការពិសោធន៍ទើបចាប់ផ្តើមនេះត្រូវបានបញ្ចប់ខណៈទើបឡើងមកឋានព្រះចន្ទបាន២សប្តាហ៍ បន្ទាប់ពីការរស់រានរយៈពេលខ្លីរបស់វានៅក្នុងបរិបទជីវចម្រុះដែលបង្កើតឡើងយ៉ាងពិសេសមួយ។

យោងតាមរដ្ឋបាលអវកាសជាតិចិនបានឱ្យដឹងថារុក្ខជាតិដែលងាប់នោះនឹងត្រូវបំបែកនៅខាងក្នុងធុងដែលមិនគំរាមកំហែងដល់បរិយាកាសព្រះចន្ទទេ។

ក្រុមអ្នកវិទ្យាសាស្ត្រចិនដែលចូលរួមនៅក្នុងបេសកកម្មនេះក៏បានបង្ហាញផងដែរថាសហរដ្ឋអាមេរិកមានផែនការធ្វើបេសកកម្មផ្ទាល់របស់ខ្លួនទៅទីឆ្ងាយនៃភពព្រះចន្ទហើយពួកគេបានស្នើសុំខ្ចីយានរបស់ចិនដើម្បីជួយនាំពួកគេទៅទីនោះ៕

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...