ទំនាក់ទំនង​ប្តីប្រពន្ធយូរៗគង់តែសោះក្រោះនឹងគ្នា គួរចែកផ្លូវគ្នាឬយ៉ាងណា?

រាល់ទំនាក់ទំនងទាំងអស់នឹងចាប់ផ្តើមសោះកក្រោះ បន្ទាប់ពីអ្នកបានរួមរស់ជាមួយគ្នាជាច្រើនឆ្នាំ។ និយាយតាមត្រង់ ស្នេហាមិនមែនជាអារម្មណ៍នោះទេ។ ស្នេហាគឺជាការប្តេជ្ញាដើម្បីស្រឡាញ់គ្នារៀងរាល់ថ្ងៃទាំងផ្លូវកាយនិងផ្លូវចិត្ត។   

វាពិតជាលំបាកនៅពេលខ្លះ ព្រោះស្នេហាមិនមែនចេះតែជាការសើចសប្បាយ និង ញញឹមរាល់ថ្ងៃទេ។ 

មនុស្សជាច្រើនចង់បញ្ចប់ទំនាក់ទំនង នៅពេលចាប់ផ្តើមធុញទ្រាន់នឹងគ្នា ហើយពួកគេស្វែងរកអ្នកផ្សេង ព្រោះពួកគេយល់ថា ក្តីស្រឡាញ់រវាងគ្នាលែងមានទៀតហើយ។ ប៉ុន្តែការចែកផ្លូវគ្នាមិនអាចស្តារនូវទំនាក់ទំនងដូចដើមបានទេ។ 

ប្រសិនបើអ្នកចង់ឱ្យគេស្រឡាញ់អ្នកដោយឥតលក្ខខណ្ឌហើយពួកគេនឹងបន្តស្រឡាញ់អ្នកគ្រប់ពេល ចឹងអ្នកក៏មានទំនួលខុសត្រូវដូចគ្នាដែរ ត្រូវតែស្រឡាញ់ពួកគេវិញគ្រប់ពេល។ វាមិនមែនជាសាច់រឿងក្នុងកុនហូលីវូដទេ វាជាជីវិតពិត។ ត្រូវស្រឡាញ់គេ សូម្បីយើងមិនចង់ស្រឡាញ់គេក៏ដោយ។ 

ចូរស្រឡាញ់នរណាម្នាក់ ដែលចង់ដឹងពណ៌ដែលអ្នកចូលចិត្ត ឬ កាហ្វេដែលអ្នកចូលចិត្ត ឬអ្វីផ្សេងទៀតដែលជាចំណង់ចំណូលចិត្តរបស់អ្នក។ 

ចូរស្រឡាញ់នរណាម្នាក់ ដែលចូលចិត្តចរិតធម្មជាតិរបស់អ្នក និងសុខចិត្តធ្វើគ្រប់យ៉ាងដើម្បីឱ្យអ្នកនៅតែជាអ្នកដដែល មិនផ្លាស់ប្តូរ។  

ចូរស្រឡាញ់នរណាម្នាក់ ដែលមិនសុំឱ្យអ្នកប្តូរចរិតធម្មជាតិរបស់អ្នក។ 

ចូរស្រឡាញ់នរណាម្នាក់ ដែលលង់ស្នេហ៍នឹងភាពមិនល្អឥតខ្ចោះរបស់អ្នក ដោយគិតថាអ្នកជាមនុស្សល្អឥតខ្ចោះហើយសម្រាប់គេ ព្រោះអ្នកនៅតែជាអ្នក មិនផ្លាស់ប្តូរដើម្បីតែផ្គាប់ចិត្តអ្នកដទៃ។ 

ចូរស្រឡាញ់នរណាម្នាក់ ដែលគិតថាអ្នកជាមនុស្សតែម្នាក់គត់សម្រាប់គេ។

ប្រសិនបើអ្នកស្រឡាញ់នរណាម្នាក់ បង្ហាញពួកគេឱ្យដឹង វាល្អជាងនិយាយប្រាប់ពួកគេ។ 

អ្នកគួរជឿជាក់ជានិច្ចថា ស្នេហាពិតមិនមែនជាអ្វីដែលអ្នកមានអារម្មណ៍ វានឹងកើតឡើងនោះទេ។ ស្នេហាពិតជាអ្វីមួយ ដែលអ្នកត្រូវធ្វើដើម្បីវា ទើបវាអាចលេចរូបរាងឡើង៕ 

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab