adverise with khmeread 7becf663 f0cc 46dc bf26 b58482e379f9

តើ Raymond Lam ជាប់​ក្នុង​បញ្ជីខ្មៅ​របស់​ទូរទស្សន៍ TVB មែនឬ​?

​    ​បណ្តាញ​ព័ត៌មាន​ហុងកុង​បាន​ឲ្យ​ដឹងថា តារាភាពយន្ត​និង​ជា​តារាចម្រៀង​ហុងកុង Raymond Lam ត្រូវបាន​ទូរទស្សន៍ TVB បញ្ចូល​ក្នុង​បញ្ជីខ្មៅ បន្ទាប់ពី​ការចាកចេញ​របស់​តារាភាពយន្ត​រូបនេះ​។ 

​    ​Raymond Lam នឹង​រៀបចំ​កម្មវិធី​ប្រគំ​តន្ត្រី​នៅ Hong Kong Coliseum នៅ​ខែ​ក្រោយនេះ ហើយ​បច្ចុប្បន្ន លោក​កំពុង​មមាញឹក​ជាមួយ​សកម្មភាព​ឃោសនា​បទ​ចម្រៀង​ថ្មី​របស់លោក​។ ទោះបីជា​យ៉ាងណា ទូរទស្សន៍ TVB មិនបាន​ចាក់ផ្សាយ​បទ​ចម្រៀង​ថ្មី​របស់ Raymond និង​មិន​ធ្វើ​សេចក្តីរាយការណ៍​ពី​កម្មវិធី​ប្រគំ​តន្ត្រី​របស់​តារាភាពយន្ត​រូបនេះ​ផងដែរ​។​

​    ​ទូរទស្សន៍​នេះ​ក៏បាន​ដាក់ចេញ​លក្ខន្តិក​សម្រាប់​កម្មវិធី​កម្សាន្ត​របស់ខ្លួន​ផងដែរ ដោយ​មិន​ផ្សាយ​ព័ត៌មាន​ពាក់ព័ន្ធ​នឹង Raymond Lam ។ បើទោះបីជា Raymond មាន​វត្តមាន​ក្នុង​វេទិកា​តែមួយ​ក៏ដោយ ក៏​អ្នកយកព័ត៌មាន​របស់​ខ្លួន​នឹងធ្វើ​ហាក់ដូចជា​មិនឃើញ ហើយ​នឹងមិន​សម្ភាស​តារាភាពយន្ត​រូបនេះ​ទេ​។​

​    ​ទូរទស្សន៍ TVB បច្ចុប្បន្នកំពុង​ថត​ភាគ​បន្ទាប់​នៃ​រឿង “Line Walker” ដែល​ក្នុងនោះ Raymond និង Charmaine Sheh គឺជា​តួអង្គ​សំខាន់​ក្នុង​រឿងនេះ​។ ទោះបីជា​យ៉ាងណា Raymond មិនត្រូវ​បានផ្តល់​ឱកាស​ឲ្យ​សម្តែង​ក្នុង​ភាគ​ថ្មី​នេះ​ទេ ចំណែក Charmaine នៅ​រក្សា​តួអង្គ​របស់ខ្លួន​ដដែល​។ 

​    ​តាម​សេចក្តីរាយការណ៍​ជាច្រើន​ថា មុនពេល​កិច្ចសន្យា​របស់ Raymond ត្រូវ​បញ្ចប់​នោះ ទូរទស្សន៍ TVB បាន​ផ្តួចផ្តើម​ឲ្យ​មានការ​ពិភាក្សា​បន្ត​កិច្ចសន្យា​ជាច្រើនលើក​ច្រើនសា​។ 

​    ​ទោះបីជា​យ៉ាងណា Raymond បាន​បដិសេធ​មិន​ពិភាក្សា ហើយ​ថែមទាំង​បដិសេធ​មិន​ព្រមធ្វើ​ការងារ​ទាំងអស់​នៅពេល​កិច្ចសន្យា​របស់ខ្លួន​ជិត​នឹង​បញ្ចប់ ហើយ​រឿងនេះ​បានធ្វើ​ឲ្យ​ទូរទស្សន៍ TVB មាន​កំហឹង​៕​

adverise with khmeread
ប្រភព៖ Asianpopnews

មតិយោបល់