អ្នកវិទ្យាសាស្ត្រនិយាយថា ចង់កុំឱ្យមូសខាំគូសខ្លួនប្រាណឱ្យដូចពណ៌សេះបង្កង់

ស្នាមឆ្នូតសេះបង្កង់ត្រូវបានគេដឹងថាមានប្រយោជន៍ការពារវាពីសត្វល្អិតដែលជញ្ជក់ឈាម ដូចគ្នាទៅនឹងការក្លែងបន្លំខ្លួនជាដើម ហើយការសិក្សាថ្មីមួយបានលើកឡើងថា ស្នាមឆ្នូតនេះក៏ប្រហែលជាអាចដំណើរការផងដែរសម្រាប់មនុស្សនៅក្នុងសហគមន៍កុលសម្ព័ន្ធ ដែលបានលាបពណ៌ខ្លួនរបស់ពួកគេជាមួយពណ៌ព្រលាំៗចម្រុះនានា។

ការលាបពណ៌ខ្លួនបែបប្រពៃណីនៃកុលសម្ព័ន្ធក្នុងប្រទេសអាហ្វ្រិក អូស្រ្តាលី និងប៉ាពួនូវែលហ្គីណេ ប្រហែលជាផ្តល់ឱ្យពួកគេនូវការការពារពីសត្វល្អិតជញ្ជក់ឈាមក្នុងព្រៃឈ្មោះ Horsefly (ស្រដៀងសត្វរុយភេទញីជញ្ជក់ឈាមដើម្បីទ្រទ្រង់ជីវិតស្រដៀងគ្នាទៅនឹងមូសដែរ) ដែលមានស្អែកស្កះនៅក្នុងតំបន់ទាំងនោះ។ នេះបើយោងតាមការសិក្សាថ្មីមួយបានលើកឡើង។

ដោយចេញផ្សាយពីការរកឃើញរបស់ពួកគេកាលពីថ្ងៃពុធនៅក្នុងទស្សនាវដ្តី Royal Society Open Science ដែលជាក្រុមមួយនៃអ្នកស្រាវជ្រាវដឹកនាំដោយអ្នកវិទ្យាសាស្រ្តមកពីសកវិទ្យាល័យ Eotvos Lorand University ក្នុងប្រទេសហុងគ្រី បានបរិយាយពីការចងក្រងនៃការពិសោធន៍ដ៏ចម្លែកមួយដែលពួកគេបានធ្វើឡើងដើម្បីសាកល្បងទ្រឹស្តីរបស់ពួកគេ។

ពួកគេបានលាបថ្នាំកូតទៅលើម៉ានីកាំងជាច្រើនជាមួយនឹងពណ៌ខុសៗគ្នា ជាមួយនឹងពណ៌របស់ស្បែកមនុស្សចម្រុះ ខណៈដែលសេសសល់ត្រូវបានលាបពណ៌ត្នោតស្រអាប់ជាមួយនឹងឆ្នូតស ស្រោបក្នុងជ័រកាវ និងទុកពួកវាចោលរយៈពេលបួនសប្តាហ៍នៅក្នុងវាលស្មៅពោរពេញទៅដោយសត្វ Horsefly ក្នុងប្រទេសហុងគ្រី។

នៅចុងបញ្ចប់នៃការដកពិសោធន៍នេះ អ្នកស្រាវជ្រាវបានរាប់ចំនួនសត្វ Horsefly ដែលបានជាប់នៅលើជ័រកាវ ហើយពួកគេបានរកឃើញថាពួកវាមានតិចតួចបំផុតនៅលើម៉ានីកាំងលាបថ្នាំឆ្នូតសខ្មៅដូចសេះបង្កង់៕
 

adverise with khmeread
tiger
Loading ad ...