adverise with khmeread Yao shirt

អត់លុយ​ទិញ​អាវ​? យ៉ាវ មីង ពាក់អាវ​ដដែល​បី​ដង​ហើយ​ក្នុង​សម័យប្រជុំ​នយោបាយ​របស់​ចិន

​    ​នៅ​ថ្ងៃ​ដំបូង​នៃ​សម័យប្រជុំ Liangthui (​សម័យប្រជុំ​ពីរ​ក្នុងពេល​តែមួយ​) ប្រចាំឆ្នាំ សំដៅលើ​កិច្ចប្រជុំ​ស្ទួន​នៃ សន្និសីទ​ពិគ្រោះ​យោបល់​នយោបាយ​របស់​ប្រជាជន​ចិន (CPPCC) និង សភា​ប្រជាជន​ចិន (NPC) ដែល​សម្រេច​លើ​រឿង​សំខាន់​របស់​ជាតិ កម្មវត្ថុ​ដែល​ធំ​បំផុត​គឺ​ការហាម​ប្រាម​មិន​ឲ្យ​ថតរូប​ដោយ​ប្រើ​ដង Selfie គ្រប់​ទីកន្លែង​នៅពេលដែល​ស្ថិតក្នុង​មហា​វិមាន​ប្រជាជន​ចិន​។​

​    ​យ៉ាងណាក្ដី​អ្នកយក​របាយការណ៍​ចិន​បានឃើញ​អ្វីដែល​ទំនង​នឹង​ក្លាយជា​រឿងអាស្រូវ​ធំ​បំផុត​ដែល​លេច​ចេញពី​កិច្ចប្រជុំ​នោះ ដោយ Yao Ming (Troll Face) បានបង្ហាញ​ខ្លួន​ក្នុង​កិច្ចប្រជុំ​ក្នុង​សម្លៀកបំពាក់​ដដែល​រប​ស់​គាត់​តែមួយ​ឈុត​ប៉ុណ្ណោះ​។ ហើយ​បើ​គិត​ទាំង​សម័យប្រជុំ​លើក​ទី​បី​ម្សិលមិញ​នេះ គាត់​បាន​ពាក់អាវ​ដដែល​នេះ​បី​ដង​ហើយ​។ 

​    ​តើ​ធ្វើ​ម៉េច​ដឹងថា​គាត់​ស្លៀក​សម្លៀកបំពាក់​តែមួយ​ឈុត​? តោះ​មើលរូប​ខាងក្រោម​៖

adverise with khmeread
ប្រភព៖ សៀងហៃអ៊ីស

មតិយោបល់