បណ្តេញជាតិពុលចេញពីខ្លួនតាមវិធីត្រាំជើងងាយៗ

បើទោះជាថ្នាំសម័យទំនើប ដល់កម្រិតកំពូលក្នុងសម័យកាលនេះក្តី ក៏ការអនុវត្តវិធីសាស្ដ្រព្យាបាល និងថ្នាំបុរាណ នៅតែមិនអាចជំនួសបាន ព្រោះការព្យាបាលជំងឺបែបធម្មជាតិនេះត្បិតអីនៅតែមានប្រសិទ្ធភាព។

ជារឿយៗ រាងកាយរបស់មនុស្សយើងប្រមូលផ្ដុំទៅដោយជាតិពុល អស់កម្លាំងល្ហិតល្ហៃ និងស្ដ្រេស ដូច្នេះវិធីសាស្ដ្របណ្ដេញជាតិពុល គឺជាវិធីល្អបំផុតដើម្បីជំរុញដល់មុខងាររាងកាយ និងស្ដារសុខភាពរបស់អ្នកឡើងវិញ។

វិធីសាស្ដ្របណ្ដេញជាតិពុលដោយការត្រាំជើង អាចអនុវត្តដូចខាងក្រោមនេះ។

* គ្រឿងផ្សំ៖
- ម្សៅ Baking Soda ២ ស្លាបព្រាបាយ
- ប្រេងល្ហុងខ្វង ១០ ដំណក់
- អំបិល Epsom ២ ស្លាបព្រាបាយ
- ទឹក ៥ ទៅ ៦ លីត្រ

លាយគ្រឿងផ្សំទាំងអស់ដាក់ចូលក្នុងចានដែកតូចមួយ កូរឱ្យសព្វ រួចត្រាំជើងប្រហែលជាកន្លះម៉ោង។ បន្ទាប់មកជូតជើងជាមួយនឹងកន្សែង និងលាបគ្រែមសំណើមលើជើងរបស់អ្នកជាការស្រេច៕

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...