adverise with khmeread 111

វេទិកាយុវជននិយាយពី បញ្ហាប្រឈមវារីអគ្គិសនីដនសាហុង

  ភ្នំពេញ ៖ អង្គការ សមាគមចំនួន៥ ​នឹង​រៀបចំ​​វេទិកាយុវជន​ស្តីពី "ការចូលរួមរបស់យុវជន ក្នុងកិច្ចពិភាក្សាស្ដីពី បញ្ហា​ប្រឈម​ទាក់​ទង​នឹង​គម្រោង​សាង​សង់​ទំនប់​វារីអគ្គិសនី​ដនសាហុង​ក្នុង​ប្រទេស​ឡាវ" ដោយមានយុវជន១៥០នាក់ចូលរួម។
    វេទិកានេះប្រារព្ធធ្វើឡើងនៅភោជនីយដ្ឋាន ខ្មែរសូរិន ផ្ទះលេខ៩ ផ្លូវលេខ៥៧ សង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ នាថ្ងៃសៅរ៍ ទី១២ ខែធ្នូ  ឆ្នាំ២០១៥ ចាប់ពីម៉ោង ៧និង៣០នាទីព្រឹក ដល់ម៉ោង ១២ថ្ងៃត្រង់។
    តំណាងសារព័ត៌មាន​ វិទ្យុ​ ទូរទស្សន៍​ជាតិ និងអន្តរជាតិ ព្រមទាំងអង្គការជាតិ និងអន្តរជាតិ​ ត្រូវបានអញ្ជើញឲ្យចូលរួម​យកព័ត៌មាន​៕

 

adverise with khmeread

មតិយោបល់