adverise with khmeread Russian president vladimir putin is a key ally of syria s bashar assad 499097925

ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​អង់គ្លេស​កំពុង​រៀបរៀង​ឯកសារ​ស្តីពី "​ឧក្រិដ្ឋកម្ម​សង្គ្រាម​" ដើម្បី​នាំ​លោកពូ​ទីន​ទៅ​កាត់ទោស​

​    ​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​អង់គ្លេស ហៅ​កាត់​ថា MI6 និង​ប៉ូលិស​ចក្រភព​អង់គ្លេស​កំពុងធ្វើការ​ស៊ើបអង្កេត​ការវាយប្រហារ​លើ​ជន​ស៊ីវិល​ពី​សំណាក់​យន្តហោះ​ចម្បាំង​រុស្ស៊ី​ក្នុងប្រទេស​ស៊ី​រី ដើម្បី​នាំខ្លួន​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន មក​កាត់ទោស​ពីបទ​ឧក្រិដ្ឋកម្ម​សង្គ្រាម​។ នេះ​បើតាម​វេ​ប​សាយ​ដេលី​មែ​ល​ចេញផ្សាយ​ថ្ងៃទី ៥ ខែមីនា​។ 

​    ​ក្រុម​គិញ​សម្ងាត់​ចក្រភព​អង់គ្លេស (​មកពី​ស្កុ​តឡែ​ន​) បាន​ហោះ​ដល់​លី​បង់ហើយ​ដើម្បី​តាមដាន​ការវាយប្រហារ​ក្នុងប្រទេស​ជិតខាង​ស៊ី​រី ចំពេល​ដែលមាន​ការអះអាង​ថា យន្តហោះ​ទម្លាក់​គ្រាប់បែក​រុស្ស៊ី​បាន​បង្ក​ឱ្យស្លាប់​របួស​មនុស្ស​រាប់​រយ​នាក់​តាមរយៈ​ការផ្តោត​គោលដៅ​វាយប្រហារ​របស់ខ្លួន​ទៅលើ​មន្ទីរពេទ្យ​និង​សាលារៀន​។ 

​      ក្រុម​សប្បុរសធម៌​ផ្នែក​វេជ្ជសាស្ត្រ និង​ក្រុម​អង្គការសិទ្ធិមនុស្ស​បាន​ធ្វើការ​ថ្កោលទោស​ការទម្លាក់​គ្រាប់បែក​លើ​ជន​ស៊ីវិល​នៅ​តំបន់​ត្រួតត្រា​ដោយ​ពួក​ឧទ្ទាម​ស៊ី​រី ដែល​ប្រឆាំង​ជំទាស់​នឹង​របប​ដឹកនាំ​របស់លោក​ប្រធានាធិបតី បា​សា អាល់​អាសាដ ដែលជា​សម្ព័ន្ធមិត្ត​ស្និទ្ធ​មួយរូប​របស់​លោកពូ​ទីន​។ 

​    ​វេ​ប​សាយ​ដេលី​មែ​ល​បាន​លើកឡើងថា ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​របស់​អង់គ្លេស​បាន​កំពុង​រៀបរៀង​ឯកសារ​សម្ងាត់​អំពី​ការវាយប្រហារ​លើ​ជន​ស៊ីវិល​ជាច្រើន​ករណី ដែល​អាច​រុញ​លោក​វ្ល៉ា​ឌី​មៀ ពូ​ទីន​ឱ្យ​ប្រឈម​នឹង​ការកាត់ទោស​ពីបទ​ឧក្រិដ្ឋ​ប្រឆាំង​មនុស្សជាតិ​នៅ​សាលាក្តី​អន្តរជាតិ​មួយ​។ 

​    ​ការ​លាតត្រដាង​ការពិត​មួយ​នេះ​ធ្វើឡើង​បន្ទាប់ពី​រដ្ឋមន្ត្រីក្រសួង​ការបរទេស​អង់គ្លេស លោក ហ្វ៊ី​លី​ព ហាំ​ម៉ុ​ន (Philip Hammond) បាន​ព្រមាន​រដ្ឋាភិបាល​ក្រុង​មូ​ស្គូ​កាលពី​ខែ​មុន​ថា ការវាយប្រហារ​លើ​មន្ទីរពេទ្យ "​អាច​រាប់បញ្ចូល​ទៅក្នុង​ឧក្រិដ្ឋកម្ម​សង្គ្រាម​"​។ កាលពី​យប់​ថ្ងៃ​សុក្រ ការិយាល័យ​ក្រសួងការបរទេស​អង់គ្លេស​បានបញ្ជាក់​ថា អង់គ្លេស​កំពុង​តាមដាន​យ៉ាង​ដិតដល់​ចំពោះ​ស្ថានភាព​ក្នុងប្រទេស​ស៊ី​រី​។ 

​    ​យោងតាម​អង្គការ​លើកលែងទោស​អន្តរជាតិ រុស្ស៊ី​បាន​កំពុង​ផ្តោត​គោលដៅ​វាយប្រហារ​លើ​មន្ទីរពេទ្យ​នៅ​តំបន់ ដែល​កាន់កាប់​ដោយ​ក្រុម​ឧទ្ទាម​ក្នុង​បំណង​បំភ័យ​ប្រជាជន​ក្នុងស្រុក​ឱ្យ​ងាក​មក​គាំទ្រ​ប្រធានាធិបតី​បា​សា អាល់​អាសាដ​ឡើងវិញ​៕ 

adverise with khmeread
ប្រភព៖ ដេលីមែល

មតិយោបល់