អាមេរិកនិងចិនសហការគ្នាធ្វើបេសកកម្មស្រាវជ្រាវលើឋានព្រះចន្ទ

ទីភ្នាក់ងារអវកាសរបស់សហរដ្ឋអាមេរិកនិងចិនកំពុងទាក់ទងនិងសម្របសម្រួលកិច្ចខិតខំប្រឹងប្រែងលើការរុករកឋានព្រះចន្ទ។ នេះបើយោងតាមការលើកឡើងរបស់អង្គការណាសាកាលពីថ្ងៃសុក្រទី១៨មករា ខណៈដែលអង្គការនេះកំពុងធ្វើក្របខ័ណ្ឌច្បាប់តឹងរ៉ឹងមួយដើម្បីការពារការផ្ទេរបច្ចេកវិជ្ជាឱ្យទៅប្រទេសចិន។

អនុប្រធាននៃអគ្គនាយកដ្ឋានបេសកកម្មវិទ្យាសាស្ត្ររបស់ណាសាលោក Thomas Zurbuchen បាននិយាយនៅលើ Twitter ថា "ដោយមានការយល់ព្រមពីសភា ណាសាបានកំពុងពិភាក្សាជាមួយចិនដើម្បីស្វែងរកលទ្ធភាពអង្កេតមើលជើងសម្រាប់ចុះចតរបស់យានអវកាសស្រាវជ្រាវឋានព្រះចន្ទ Chang'e 4  ដោយប្រើឧបករណ៍របស់យានអវកាសរបស់អង្គការណាសា"។ 

សារ Twitter របស់លោក Zurbuchen បានបញ្ជាក់ពីសេចក្តីថ្លែងការណ៍ស្រដៀងគ្នាមួយដែលបានធ្វើឡើងកាលពីថ្ងៃចន្ទទី១៤មករាដោយមេបញ្ជាការរងនៃកម្មវិធីរុករកឋានព្រះចន្ទរបស់ចិន លោក Wu Yanhua។

លោក Zurbuchen បាននិយាយថា ណាសាបានចែករំលែកព័ត៌មានពីផ្កាយរណបរបស់អាមេរិកខណៈដែលចិនបានប្រាប់អាមេរិកអំពីរយៈទទឹងរយៈបណ្ដោយនិងពេលវេលានៃការចុះចត "នៅក្នុងលក្ខខណ្ឌទាន់ពេលវេលា"។

ក្តីសង្ឃឹមគឺថា យានស៊ើបអង្កេតឋានព្រះចន្ទ (LRO) របស់អង្គការណាសាអាចឃ្លាំមើលការចុះចតជាប្រវត្តិសាស្ត្ររបស់យានអវកាសចិនកាលពីថ្ងៃទី ៣ ខែមករា។

ណាសាបានផ្តល់ផ្លូវហោះហើរតាមផែនការរបស់យាន LRO ដល់ចិន ប៉ុន្តែយានអវកាសអាមេរិកមិនបានស្ថិតនៅចំកន្លែងត្រឹមត្រូវ និងចំពេលត្រឹមត្រូវនោះទេ៕

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...