ធ្វើការ ៣០ ឆ្នាំ ប៉ូលិសម្នាក់បានចូលនិវត្តន៍ទៅរស់នៅសែនឆ្ងាយផុតពីមនុស្សម្នា ស្រាប់តែថ្ងៃមួយមានបុរសមាឌខ្លាដំបងដុះពុកមាត់មកគោះទ្វារ!

សំណើច៖ ថមបានចូលនិវត្តន៍ពីការងារប៉ូលិស បន្ទាប់ពីធ្វើការរយៈពេល៣០ឆ្នាំ។ ដោយធុញទ្រាន់នឹងភាពស្ត្រេសខ្លាំងពេក គាត់បានទិញដី ៥០ ហិកតានៅរដ្ឋអាឡាស្កាដើម្បីនៅឱ្យឆ្ងាយពីមនុស្សម្នាតាមដែលអាចធ្វើទៅរួច។ គាត់ជួបអ្នករត់សំបុត្រម្តងក្នុងមួយសប្ដាហ៍ ហើយទិញគ្រឿងទេសរាល់មួយខែម្តង។ តែទោះយ៉ាងណា វាជាឋានសួភ៌ស្ងប់សុខបំផុតសម្រាប់គាត់នៅទីនោះ។

បន្ទាប់ពីរស់នៅឯកោបំផុតរយៈពេល ៦ ខែ ស្រាប់តែថ្ងៃមួយមានមនុស្សម្នាក់មកគោះទ្វារផ្ទះរបស់គាត់។ គាត់បានបើកទ្វារឃើញបុរសពុកមាត់ស្រមូមម្នាក់កំពុងឈរនៅទីនោះ។

បុរសនោះបាននិយាយថា "សួស្តីខ្ញុំឈ្មោះហ្សេស អ្នកជិតខាងរបស់អ្នកមកពី៦០គីឡូម៉ែត្រនៅផ្លូវខាងលើ។ ខ្ញុំរៀបចំពិធីជប់លៀងអបអរបុណ្យណូអែលនៅយប់ថ្ងៃសុក្រ។ ខ្ញុំសូមអញ្ជើញលោកចូលរួមកុំបីខាននៅម៉ោង៥ល្ងាច"។

ថមតបវិញថា "មានអី ល្អតើ"។ បន្ទាប់ពីនៅឯកោម្នាក់ឯង៦ខែ ថមចាប់ផ្តើមចង់រកគ្នីគ្នារាប់អាន។ ក្រោយមកថមបានសន្យាថានឹងចូលរួម។

មុននឹងចាកចេញទៅវិញ ហ្សេសបានងាកក្រោយ ប្រាប់ទៅថមថា "គ្រាន់តែប្រាប់ទេ នឹងមានការផឹកស្រាខ្លាំងផង"។

ថមតបវិញថា "គ្មានបញ្ហាទេ ធ្វើការ ៣០ ឆ្នាំ ខ្ញុំផឹកស៊ាំអស់ហើយ មិនថាស្រាខ្លាំងប៉ុនណាក៏ធ្លាប់ផឹកដែរ"។

ហ្សេសខ្សឹបប្រាប់ទៀតថា "ក៏នឹងមានការវាយតប់គ្នាផងដែរ"។ 

ថម ៖ "មិនអីទេ ខ្ញុំចុះសម្រុងជាមួយមនុស្សគ្រប់គ្នា។ ខ្ញុំនឹងមិនមានបញ្ហាអីទេ។ ខ្ញុំនឹងទៅចូលរួម។ អរគុណហើយ"។

ហ្សេស ៖ "លើសពីនេះទៀត នឹងមានការរួមភេទយ៉ាងសាហាវទៀតផង"។

ថមនិយាយថា "មានអាហ្នឹងទៀតរឹតតែល្អ ខ្ញុំខាន៦ខែទៅហើយ។ តើខ្ញុំចាំបាច់ត្រូវស្លៀកពាក់ស្អាតៗដើម្បីពួកនាងៗទេ?"។

ហ្សេស ៖ "មិនបាច់ស្លៀកពាក់ស្អាតបាតអីទេ។ ព្រោះពិធីជប់លៀងនេះនឹងមានយើងតែពីរនាក់ប៉ុណ្ណោះ"៕ 

adverise with khmeread

អ្នកនឹងចូលចិត្ត