adverise with khmeread Kill

ឪពុក​ជនជាតិ​ឥណ្ឌា​ចាក់​សម្លាប់​កូនស្រី​ខ្លួនឯង​គ្រាន់តែ​មូលហេតុ​ហួសចិត្ត​មួយ​!

​    ​បុរស​ម្នាក់​ត្រូវបាន​ចាប់ខ្លួន​នៅ​ស្រុក Ropa រដ្ឋ Punjab កាលពី​ថ្ងៃ​សៅរ៍​ពីបទ​ចាក់​សម្លាប់​កូនស្រី​របស់ខ្លួន ដោយសារ​ខឹង​នាង​ចេញពី​រៀន​យឺត​ពេក​។ នេះ​បើតាម​សម្តី​ប៉ូលិស​និយាយប្រាប់​វេ​ប​សាយ​ខា​លី​ច​ថែម​ស៍​របស់​ឥណ្ឌា​។ 

​    ​ជនរងគ្រោះ​ឈ្មោះ Mehakdeep Kaur ត្រូវបាន​ឪពុក​ចាក់​សម្លាប់​នឹង​កណ្តៀ​វនា​ល្ងាច​ថ្ងៃ​សុក្រ​ទី ៤ ខែមីនា​។ 

​    ​នាង​តូច​ត្រូវបាន​រួសរាន់​យកទៅ​មន្ទីរពេទ្យ​ក្នុង​ទីក្រុង Chamkaur Sahib ហើយ​បន្ទាប់មក​ត្រូវបាន​ផ្ទេរ​ទៅ​មន្ទីរពេទ្យ PGIMER ក្នុង​ទីក្រុង Chandigarh ជាទី​ដែល​ក្មេងស្រី​រូបនេះ​បាន​ដាច់ខ្យល់​ស្លាប់​ដោយសារ​របួស​ធ្ងន់ធ្ងរ​នៅ​ថ្ងៃ​សៅរ៍​។ 

​    ​ឪពុក​ឈ្មោះ Balwinder Singh បាន​ចូលខ្លួន​ប្រគល់ឱ្យ​ប៉ូលិស​ស្រុក Ropar​។ ហើយ​យោងតាម​ប៉ូលិស​បានឱ្យដឹងថា ក្មេងស្រី​សិស្ស​ថ្នាក់​ទី ១១ រូបនេះ​បានចេញ​ក្រៅ​ជាមួយ​មិត្តភក្តិ​ម្នាក់​របស់​នាង បន្ទាប់ពី​ចេញពី​រៀន ហើយ​ក្រោយមក​បាន​បន្ត​ទៅផ្ទះ​ឪពុកមា​របស់​នាង​។ ឪពុក​របស់​នាង ដែល​មក​ដឹក​នាង​ចេញពី​រៀន ពុំ​សប្បាយ​ចិត្តនឹង​កូនស្រី​ដែល​ចេញពី​រៀន​យឺត​បែប​នេះឡើយ និង​បាន​ចាក់​សម្លាប់​នាង​តាមផ្លូវ​ពី​ភូមិ Chamkaur Sahib ទៅកាន់​ផ្ទះ​របស់​នាង​នៅ​ភូមិ Gaggon៕  

adverise with khmeread
ប្រភព៖ ខា​លី​ច​ថែម​ស៍

អ្នកនឹងចូលចិត្ត

មតិយោបល់