adverise with khmeread 8733ed2c d95c 40c0 adbd 285d9deada96

ភ្លើង​ឆេះ​ផ្ទះមួយ​ខ្នង​ដោយ​មិនបាន​ប្រើ​ឡានទឹក​

    ភ្នំពេញ ៖ ភ្លើង​ឆេះ​ផ្ទះមួយ​ខ្នង​ដោយ​មិនបាន​ប្រើ​ឡានទឹក ដោយ​ប្រជាពលរដ្ឋ​រួមគ្នា​យក​បំពង់​ពន្លត់​អគ្គិភ័យ​២១​បំពង់​បាញ់​ពន្លត់​មិន​ឆេះ​រាល​ដល់ផ្ទះ​ជិតខាង​។​

    គ្រោះថ្នាក់​ខាងលើនេះ​កើតឡើង​កាលពី   វេលា​ម៉ោង​ប្រមាណ​ជា 11​និង​20​នាទី ថ្ងៃទី 06​មីនា​2016 មាន​ករណី​អគ្គិភ័យ​មួយ​បានកើត​នៅ​ចំណុច ផ្លូវលំ ក្រុមទី​6 ភូមិ​ស្វាយប៉ាក សង្កាត់​ស្វាយប៉ាក ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ (​ជួរ​មាត់ ទន្លេ​)។

  ​  ភ្លាមៗ​នោះ គណ​: បញ្ជាការ​ឯកភាព សង្កាត់ ខណ្ឌ ដឹកនាំ​ដោយ​លោក ជា ពិសី អភិបាលខណ្ឌ ,​លោក​អធិការ ,​លោក​ចៅសង្កាត់​ស្វាយប៉ាក ,​ប្រជា​ការពារ បាន​សហការ​ល្អជា​មួយ ប្រជាពលរដ្ឋ​រស់នៅ ជិតខាង ធ្វើការ យក​បំពង់​បាញ់​ពន្លត់ សរុប​អស់​ចំនួន 21​បំពង់ ក្នុង​ហេតុការណ៍​នេះ​បណ្តា​ឲ្យ​ផ្ទះ​ឈើ​ប្រក់​ស័ង្កសី​មួយ​ខ្នង​ឆេះ​ទាំង ស្រុង និង​មួយ​ខ្នង​ទៀត​ឆេះ​រោល​ខ្លះ​។​

    ភ្លើង​បាន​រលត់​ជា​ស្ថាពរ​នៅវេលា​ម៉ោង​11​និង​50​នាទី​។ ហេតុការណ៍​នេះ​មិន​បណ្តា​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​ឡើយ​៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់