adverise with khmeread Ar 303069822

ឧក្រិដ្ឋជន​ជាច្រើន​ស្រឡាញ់ iPhone ដោយសារ​ការ​អ៊ិន​គ្រីប (Encryption) ដែលមាន​សុវត្ថិភាព​បំផុត​របស់​វា​

    ​ក្រុម​ពង្រឹង​ផ្នែក​ច្បាប់​ចំនួន ៣ ក្រុម​របស់​អាមេរិក​បាន​និយាយ​ពេល​យក​លិខិត​ដាក់​នៅ​តុលាការ​ថា ឧក្រិដ្ឋជន​ជាច្រើន​បាន​ផ្លាស់ប្ដូរ​ទូរស័ព្ទ​ពួកគេ​ដោយ​យក iPhone ជា​ជម្រើស​របស់​ពួកគេ ដើម្បី​ប្រព្រឹត្ត​រឿង​មិនល្អ​ដោយសារ Apple បានដាក់​អ៊ិន​គ្រីប (Encryption) ដ៏​ខ្លាំង​ទៅលើ​ផលិតផល​របស់ខ្លួន​។​

​    ​ក្រុម​ពង្រឹង​ផ្នែក​ច្បាប់​ទាំងបី​បាន​និយាយ​ទៅកាន់​ចៅក្រម​មួយរូប ដែល​កំពុង​ពិនិត្យមើល​ការតស៊ូ​មតិ​ត​គ្នា​រវាង​ក្រុមហ៊ុន Apple ជាមួយនឹង​ក្រសួងយុត្តិធម៌​អាមេរិក​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ធៀប​នឹង​ទូរស័ព្ទ​ទាំងឡាយ ពួកឧក្រិដ្ឋជន​ដែល​ពីមុន​ធ្លាប់តែ​ប្រើ​ទូរស័ព្ទ​ដែល​សម្រាប់​ប្រើ​ហើយ​បោះចោល​នោះ បាន​ងាក​មក​ប្ដូរ​ប្រើ iPhone វិញ​។​

​    ​លិខិត​សង្ខេប​របស់​សមាគម​មន្ត្រី​អនុវត្ត​ច្បាប់​សហព័ន្ធ និង​សមាគម​ពីរ​ផ្សេងទៀត​បាន​ដកស្រង់​សម្តី​ចេញពី​ការ​តេ​ទូរស័ព្ទ​គំរាម​ជនរងគ្រោះ​ទៅផ្ទះ​មួយ ដែល​អាជ្ញាធរ​ទីក្រុង​ញូវយ៉ក​លួច​ស្តាប់​បាន​ក្នុង​ឆ្នាំ ២០១៥ ដែល​ក្នុងនោះ​អ្នកទោស​ម្នាក់​បាន​ហៅ​ប្រព័ន្ធ​ប្រតិបត្តិ​ការដែល​អ៊ី​ន​គ្រីប​បាន​យ៉ាង​ល្អ​របស់ Apple ថា​ជា "​កាដូ​ពី​ព្រះ​ជា​ម្ចាស់​"​។

​    ​រដ្ឋាភិបាល​អាមេរិក​បាន​បញ្ជាការ​ពី​ខែ​មុន​ឲ្យ​ក្រុមហ៊ុន Apple សរសេរ​កម្មវិធី​ថ្មី​ដើម្បី​បិទ​ការការពារ​លេខ​សម្ងាត់ និង​អនុញ្ញាត​ឲ្យ​ធ្វើ​ការចូល​ទៅកាន់​ទូរស័ព្ទដៃ​អ្នកទោស​ដែល​បាន​បាញ់​ជនរងគ្រោះ​នៅក្នុង​ទីក្រុង San Barnardino រដ្ឋ California កាលពី​ខែធ្នូ​កន្លងទៅ​។​

​    ​Apple បាន​ឆ្លើយតប​នឹង​ការបញ្ជា​នោះ​ថា​ទំនេរ​ពេក​ហើយ ការធ្វើ​បែបនេះ​នឹង​ក្លាយជា​ការរៀបចំ​គ្រោះថ្នាក់​និង​គំរាមកំហែង​ដល់​សន្តិសុខ​របស់​អតិថិជន ព្រោះ Apple មិន​ចង់ឱ្យ​ខូច​ឈ្មោះ​ប្រព័ន្ធ​សុវត្ថិភាព​របស់ខ្លួន​នោះទេ​។​

​    ​មេ​បច្ចេកវិជ្ជា​ធំៗ​ដូចជា Google, Facebook, និង Microsoft និង​ច្រើន​ទៀត​បានដាក់​ពាក្យ​ដាក់​ញ្ញ​តិ្ត​កាលពី​ថ្ងៃ​ព្រហស្បតិ៍​គាំទ្រ​ការបដិសេធ​របស់​ក្រុមហ៊ុន Apple​។ ក្រសួងយុត្តិធម៌​ទទួលបាន​ការគាំទ្រ​ពី​ក្រុម​អ្នកអនុវត្ត​ច្បាប់​និង​សាច់ញ្ញាតិ​ចំនួន ៦ រូប​របស់​ជនរងគ្រោះ​ឈ្មោះ San Bernardino ។​

​    ​ក្រុម​អ្នកអនុវត្ត​ច្បាប់​និយាយថា​ជំហរ​របស់ Apple គឺជា​ការគំរាមកំហែង​យ៉ាងធ្ងន់ធ្ងរ​ដល់​ការស៊ើបអង្កេត​នៅ​ទូទាំងប្រទេស​៕

adverise with khmeread
ប្រភព៖ BBC

អ្នកនឹងចូលចិត្ត

មតិយោបល់